លួច​គេ​វា​គ្រាន់ ដល់​តាម​ទាន់ ទាំង​ម្ចាស់ ទាំង​អ្នក​ជិតខាង​ចាប់​ប្រដៅ​យ៉ាង​ចាស់ដៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លួច​គេ​វា​គ្រាន់ ដល់​តាម​ទាន់ ទាំង​ម្ចាស់ ទាំង​អ្នក​ជិតខាង​ចាប់​ប្រដៅ​យ៉ាង​ចាស់ដៃ

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ក្នុងផ្ទះ តែ​ត្រូវ​ម្ចាស់ផ្ទះ និង​ពលរដ្ឋ​ជិតខាង​ដឹង​ទាន់ ក៏​នាំ​គ្នា​ចាប់​បាន​រួច​ប្រដៅ​យ៉ាង​ចាស់ដៃ​តែ​ម្តង បណ្តាល​ជនសង្ស័យ​រូប​នេះ​រង​របួស​លើ​ផ្ទៃមុខ និង​បែក​ច្រមុះ​ប្រហែល​០៣​ថ្នេរ​ផង​ដែរ បើ​កុំ​តែ​នគរបាល​ចុះ​ទៅ​ទាន់ មិន​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ក្នុងផ្ទះ តែ​ត្រូវ​ម្ចាស់ផ្ទះ និង​ពលរដ្ឋ​ជិតខាង​ដឹង​ទាន់ ក៏​នាំ​គ្នា​ចាប់​បាន​រួច​ប្រដៅ​យ៉ាង​ចាស់ដៃ​តែ​ម្តង បណ្តាល​ជនសង្ស័យ​រូប​នេះ​រង​របួស​លើ​ផ្ទៃមុខ និង​បែក​ច្រមុះ​ប្រហែល​០៣​ថ្នេរ​ផង​ដែរ បើ​កុំ​តែ​នគរបាល​ចុះ​ទៅ​ទាន់ មិន​ដឹង​ថា ជនសង្ស័យ​រូប​នេះ​នឹង​ក្លាយជា​យ៉ាងណា​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​ពីរ​ជាន់​បឹង​ត្រកួន (​កំពង់​​សាងសង់​) ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

បើ​តាម​អធិការ​នគរបាល​ស្រុក​ថ្មពួក លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ​មាន​ពលរដ្ឋ​ឈ្មោះ មាន ចាន់​ថន ភេទ​ប្រុស អាយុ​43​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​ថា មាន​ករណី​ប្រជាពលរដ្ឋ​ចាប់​បាន​ចោរ​ចូល​លួច​លុយ​នៅ​ក្នុងផ្ទះ​របស់​ម្ចាស់​ឈ្មោះ ប្រាក់ ថង ភេទ​ស្រី អាយុ 60​ឆ្នាំ នៅ​ចំណុច​ផ្សារ​ពីរ​ជាន់​បឹង​ត្រកួន (​កំពង់​សាងសង់​) ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​នគរបាល​ស្រុក​ថ្មពួក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​នោះ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​បានឃើញ​ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​ឈ្មោះ ផ្លា​យ សុ​ផ្លា ភេទ​ប្រុស អាយុ​30​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រេច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក និង​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោករ​មៀង ដើម្បី​ធ្វើ​សាកសួរ​តែ​ម្តង​។

លោក​អធិកា​បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​គេ​ពិតជា​បាន​ចូល​លួច​យក​លុយ​របស់​ម្ចាស់ផ្ទះ​ខាងលើ​នោះ​ពិតប្រាកដ​មែន​»​។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​នគរបាល​ចុះ​ទៅ​ដល់​ន្លែ​ង​នោះ ឃើញ​មាន​វត្ថុ​តាង​លុយ​ថៃ​ដែល​ជនសង្ស័យ​លួច​បាន​ចំនួន​4,840​បាត (​បួន​ពាន់​ប្រាំបី​រយ​សែសិប​បាត​) និង​លុយ​ខ្មែរ​ចំនួន​150,000​រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល)​។

ក្រោយមក​លុយ​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ ។ ចំណែក​ជន​សង្ស័យ​​ក៏​បញ្ជូន​នាំ​ទៅ​ព្យាបាល រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នី តិ​វិធី​ច្បាប់​៕