ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​របស់​លោកតា​បណ្ឌិត កុ​ល ផេង ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​អប់រំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​មួយ​រូប​របស់​លោកតា បណ្ឌិត កុ​ល ផេង អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ដែល​លោកឪពុក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​មួយ​រូប​របស់​លោកតា បណ្ឌិត កុ​ល ផេង អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ដែល​លោកឪពុក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី ។

បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៦ វិច្ឆិកា ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ឯកឧត្តម កុ​ល​ផេង វ​ឌ្ឍ​នា ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

សូម​បញ្ជាក់​ថា លោក កុ​ល​ផេង វ​ឌ្ឍ​នា គឺជា​សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​អ្នកនិពន្ធ​សៀវភៅ Discover Your Greatness និង​ជា​កូនប្រុស​របស់ តា​បណ្ឌិត កុ​ល ផេង បិតា​ស្ថាបនិក និង​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ