ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ចំ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ ក្របួច​បានជនសង្ស័យ​ម្នាក់ សកម្ម​កាច់​កញ្ចក់​រថយន្ត​ទំនើប​ៗ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះជា​ច្រើន បាន​បាត់​កញ្ចក់​រថយន្ត ដោយសារ​ករណី​ចោរកម្ម ក្នុង​នោះ​ដែរ ក៏​មាន មន្ត្រី​នគរបាល​មួយ​រូប ទើបតែ​ទិញ​រថយន្ត​ Ford…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះជា​ច្រើន បាន​បាត់​កញ្ចក់​រថយន្ត ដោយសារ​ករណី​ចោរកម្ម ក្នុង​នោះ​ដែរ ក៏​មាន មន្ត្រី​នគរបាល​មួយ​រូប ទើបតែ​ទិញ​រថយន្ត​ Ford Raptor ថ្មីមក​ភ្លាម ត្រូវ​អស់​កញ្ចក់​មួយ​ចំហៀង រហូត​មក​ដល់​ថ្ងៃ​ទី​៣​ធ្នូ ម្សិលមិញ​នេះ ជនសង្ស័យ​លួច​កាច់​អស់​មួយ​ចំហៀង​ទៀត ដែល​កញ្ចក់​មួយគូរ គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤០០​ដុល្លារ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ឈ្មោះ​«​រស្មី​»​បានអោយ​ដឹង​ថា ករណី​ចោរលួច​កញ្ចក់​រថយន្ត​សេរី​ទំនើប យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ ពេល​នេះ ក្របួច​បាន​ហើយ ដោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​(​ក​៥) នៃ​នាយកដ្ឋាន​នគ​បាល​ព្រហ្ម​ណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ដឹកនាំ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ព័ទ្ធ​ចាប់​ក្របួច​បាន​ជនសង្ស័យ​ម្នាក់ កាច់​កញ្ចក់​រថយន្ត​សេរី​ទំនើប យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

យ៉ាងណា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​ក្របួច​នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ សកម្ម​ខាង​លួច​កាច់​កញ្ចក់​រថយន្ត​សេរី​ទំនើប​ៗ ជា​ច្រើន​លើក នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖ គ្រឿងញៀន​១​កញ្ចប់​, កញ្ចក់​រថយន្ត Ford Raptor ស៊េរី​ឆ្នាំ​២០២១ និង​ម៉ូតូ​១​គ្រឿង របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

ក្រោយ​ឃាត់ខ្លួន កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​នាំមុខ​សញ្ញា​រូប​នេះ ប្រគល់​អោយ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​បឹង​កក់​ទី​១ កន្លែង​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ