ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​​​ម្នាក់​អាយុ​១០២​ឆ្នាំ​ព្យា​បាល​​ជា​​ពី​ការ​ឆ្លង​កូវីដ19 ដល់​២​លើក​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក ៖ យោង​តាម​ទូរទស្សន៍ CNN ថា ក្រោយ​ឆ្លងកាត់​ផុត​សង្គ្រាមលោក​លើកទី​២ ជំងឺមហារីក ជំងឺ​គ្រុនផ្ដាសាយ​អេ​ស្ប៉ា​ញលោកយាយ ANGELINA FRIEDMNAអាយុ​​១០២​ឆ្នាំ…

សហរដ្ឋអាមេរិក ៖ យោង​តាម​ទូរទស្សន៍ CNN ថា ក្រោយ​ឆ្លងកាត់​ផុត​សង្គ្រាមលោក​លើក
ទី​២ ជំងឺមហារីក ជំងឺ​គ្រុនផ្ដាសាយ​អេ​ស្ប៉ា​ញលោកយាយ ANGELINA FRIEDMNA
អាយុ​​១០២​ឆ្នាំ ទើប​ឆ្លង​ផុត​២​លើក​ពី​ការ​ឆ្លង​វីរុស​COVID-19 ។

កើត​ឆ្នាំ​១៩១៨​លើ​នាវា​មួយ​គ្រឿង​ដែល​ដឹក​ពួក​ជនអន្តោប្រវេសន៍​អ៊ីតា​លី មក​កាន់​សហរដ្ឋ
អា​មេ​រិ​ក លោកយាយ ANGELINA FRIEDMNA បាន​ឆ្លងកាត់​ផុត​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឺ​សាហាវ​ហៅ​ជំ​ងឹ​គ្រុនផ្ដាសាយ​អេ​ស្ប៉ា​ញ​សង្គ្រាមលោក​លើក​ទី​២ និង​ជំងឺមហារីក ទន្ទឹម​គ្នា​នឹង​ស្វាមី​គាត់ ។ លោកយាយ​ក៏​ឆ្លង​ផុត​ដែរ​ដល់​២​លើកជំងឺឆ្លង​ថ្មី ដែល​កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក​សព្វ​ថៃ្ង ដែល​សម្លា.ប់​មនុស្ស​ដល់​ជាង​១,៤លាន​នាក់​ហើយ​គឺ​ជំងឺ COVID-19 ។

ជា​អ្នក​រស់នៅ​ក្នុងផ្ទះ​សម្រាប់​មនុស្ស​ចាស់​មួយ​នៅ​ភាគ​ខាងជើង​ក្រុង​ញូ​វ​យ៉​ក​លោកយាយ​រូប​នោះ​បាន​ឆ្លង​ជំងឺ COVID-19 លើក​ដំបូង​កាលពី​ខែមីនា ។ វីរុស​នោះ​បណ្ដាល​ឲ្យ​គាត់​ក្ដៅខ្លួន​ច្រើន​​សប្ដា​ហ៍​មុន​ពេល​បាត់​ទៅ​វិញ ។ ៧​ខែ​ក្រោយមក​គឺ​ក្នុង​ខែតុលា លោកយាយ​បាន​ឆ្លង​វីរុស​នោះ
ជា​ថ្មី​ទៀត​ដោយ​មាន​រោគ​សញ្ញា​ជា​ច្រើន ដូច​ជាក្អក​ស្ងួត ​និង​គ្រុនក្ដៅ រហូត​ដល់​វីរុស​នោះ​បាត់​ពី
ក្នុង​ខ្លួន​គាត់​ជា​ថ្មី​ម្ដងទៀត ។ នោះ​ជា​ការ​រៀបរាប់របស់​កូនស្រី​គាត់​ម្នាក់ លោកស្រី JOANNE MEROLA ចំពោះ​ទូរទស្សន៍ CNN ។ លោកស្រីបន្ត​ថា ​ម្ដាយ​ដ៏​ពូកែ​របស់ខ្ញុំ ធ្វើតេស្ត​ឃើញ​លទ្ធផលអវិជ្ជមាន​នា​ថ្ងៃ​ទី​១៧ វិច្ឆិកា ។

ព័ត៌មាន​នេះ​ជា​ភស្ដុ​តាង​ថ្មី​ដែល​នាំ​ឲ្យ​បណ្ដា​មនុស្ស​ចាស់​ចាប់ផ្ដើម​រីករាយ ព្រោះ​មនុស្ស​ចាស់​គេ​តែង​និយាយ​ថា ជា​អ្នក​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​វីរុស COVID-19 ។ លោកយាយ​ANGELINA FRIEDMNA ពុំ​មែន​ជា​មនុស្ស​ចាស់​តែ​ម្នាក់​គត់​ដែល​បាន​រួច​រស់រាន​មានជីវិត​ពី​ការ​ឆ្លង​វីរុស​នោះ​ឡើយ ។

កាលពី​ខែមេសា លោកតា BILL LAPSCHIES ជា​អតីត​យុទ្ធ​ជន​នៃ​សង្គ្រាមលោក​លើក​ទី​២ អាយុ​១០៣​ឆ្នាំ ក្រោយការ​ឆ្លង​វីរុស​នោះ ក៏​បាន​ព្យាបាល​ជា​សះស្បើយ មុនពេល​គាត់​មាន​អាយុ​គម្រប់​១០៤​ឆ្នាំ ។ ប៉ុន្តែសម្រាប់​លោកយាយ ANGELINA FRIEDMNA ជា​ករណី​ពិសេស ព្រោះ​គាត់​អាច​ឆ្លង​ផុត​ពីជំ​ងឹ​នោះ​បាន​ដល់​ទៅ​២​លើក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ