ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន ណា​រី​ម៉ូ​នី​កា ប្រើ​ជីវិត​សាមញ្ញ​ក្នុង​ស្រុក ក្រោយ​ស្ងាត់​ពី​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង ស៊ុន ណា​រី​ម៉ូ​នី​កា ត្រូវ​បានដឹង​ថា មាន​វត្ត​មាននៅ​ក្នុងស្រុក​កំណើត​នៅឡើយ​។ អ្នក​នាង​បាន​សម្រេចចិត្ត​ត្រឡប់​ពី​ប្រទេស​បារាំង​មក​រស់នៅ​មាតុភូមិ​កំណើត​វិញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ច​ម្ង​ល់​ត្រូវ​បាន​កើតឡើង​នៅ​ពេល​ដែល​អតីត​សិល្ប​ការិនី​រូប​នេះ​ធ្លាប់​តែ​ល្បីឈ្មោះ បែរជា​ស្ងាត់​ពី​ភ្នែក​មហាជន​ឆ្ងាយ​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង ស៊ុន ណា​រី​ម៉ូ​នី​កា ត្រូវ​បានដឹង​ថា មាន​វត្ត​មាននៅ​ក្នុងស្រុក​កំណើត​នៅឡើយ​។ អ្នក​នាង​បាន​សម្រេចចិត្ត​ត្រឡប់​ពី​ប្រទេស​បារាំង​មក​រស់នៅ​មាតុភូមិ​កំណើត​វិញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ច​ម្ង​ល់​ត្រូវ​បាន​កើតឡើង​នៅ​ពេល​ដែល​អតីត​សិល្ប​ការិនី​រូប​នេះ​ធ្លាប់​តែ​ល្បីឈ្មោះ បែរជា​ស្ងាត់​ពី​ភ្នែក​មហាជន​ឆ្ងាយ​ទៅ​វិញ ដោយ​មិនដឹង​មក​ពី​កត្តា​អ្វីខ្លះ​ឡើយ​។

មានការ​សោកស្តាយ​នៅ​ពេល​ដែល​តារា​កំប្លែង​ស្រី ស៊ុន ណា​រី​ម៉ូ​នី​កា បែរជា​មិន​អើពើ​នៅ​ទីលាន​សិល្បៈ ទី​ដែល​ធ្លាប់​ល្បីឈ្មោះ ។ បើ​ទោះជា​អ្នក​នាង​មាន​វត្ត​មាននៅ​ក្នុងស្រុក​រាល់ថ្ងៃ​នេះ​ពិតមែន តែ​ឱកាស​បង្ហាញ​ទេព​កោសល្យ​សិល្បៈ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មិន​មាន​ដូច​មុន​។ មិនដឹង​ថា កត្តា​ទាំងនេះ បណ្តាល​មក​ពី​កត្តា​អ្វី បានជា​តារា​កំប្លែង​ដែល​ធ្លាប់​រីកសាយ​ដោយ​ភាព​ល្បីល្បាញ ហើយ​ចេះ​តិច​និ​ច​សម្តែង​បន់​បែន​បាន​គ្រប់​ទម្រង់ បែរជា​នៅ​ឆ្ងាយ​ពី​គេឯង ខណៈ​សកម្មភាព​សិល្បៈ​កំពុង​តែ​រីក​ដុះដាល​គ្រប់​ផ្នែក ហើយ​តារា​រលក​ក្រោយ​កំពុង​តែ​ត្រូវប៉ាន់​ក្នុង​ការ​កើប​លុយ​។

នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា ឃើញ​បង្ហោះ​សកម្មភាព​ជាមួយ​តែ​ញាតិ បងប្អូន ប៉ុន្តែ​សកម្មភាព​នៅ​លើ​សិល្បៈ ឬ​កម្មវិធី​សិល្បៈ គឺ​អ្នក​នាង​ផ្តាច់​ចេញ​មិនសូវ​ឃើញ​ផុស​ឱ្យ​ដូច​មុន ពេល​អ្នក​នាង​មក​ពី​បារាំង​ឡើយ​។ ចាំ​បាន​ថា កាលពីមុន​អ្នក​នាង ឧស្សាហ៍​ឡើង​សម្តែង ច្រៀង រាំ ក្នុង​កម្មវិធី​សិល្បៈ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់ ហើយ​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នក​នាង​ចេញ​មុខ​ដូច​មុន​។

យ៉ាងណា ទើប​រយៈពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​អ្នក​នាង​មានការ​នៅ​ម្ខាង​ពី​គេឯង មិន​ចូលរួម​ទៅ​ណា​មក​ណា​ជាមួយ​កម្មវិធី​អ្នកសិល្បៈ​អស់​ជា​ច្រើន​ខែ​មក​ហើយ​។ ឯ​បណ្តាញ​សង្គម​អ្នក​នាង​ទៀត​សោត ក៏​ឃើញ​បង្ហោះ​រូបភាព​ឯកសារ​វី​ដេ​អូ​អតីត​កាលដែល​ធ្លាប់​លេចធ្លោ​កំប្លែង​ដៃគូ​ជាមួយ​នាយ​កុយ កាល​នៅ​ប៉ុស្តិ៍​លេខ​៣​ញឹកញាប់​។

នេះ​ប្រហែលជា​អ្នក​នាង​យល់​ថា សិល្បៈ​ឥឡូវ​ក្មេង​ៗ​គេ​រើសអើង​អ្នក​ចាស់ មានការ​ក្រ​អើត​ក្រ​ទើ​ម ទើប​អ្នក​នាង​មិន​ចង់​ដាក់ខ្លួន​នៅ​ក្បែរ​រស់​តាម​សមា​ជី​វូ ព្រោះ​អ្នក​នាង​ក៏​មាន​ប្រវត្តិ​លើ​វិស័យ​សិល្បៈ​អាច​ធ្វើ​ឱ្យ​គេឯង​ទទួលស្គាល់​ទាំង​ក្នុង និង​ក្រៅ​ស្រុក ឬ​អាច​និយាយ​បាន​ថា តារា​ស្រករ​ក្រោយ​ខ្លះ​មិន​អាច​ឈាន​ចាប់​ឱ្យ​មហាជន​ស្គាល់​ផង ក៏​ឃ្មើ​តបា​ត់ទៅ​ហើយ​បាត់​។

បើ​រំលឹក​ពី​អតីតកាល ស៊ុន ណា​រី​ម៉ូ​នី​កា ជា​អតីត​ប្រពន្ធ​នាយ​ជ្រុ​ញ ហើយ​ក៏​វាយលុក​សិល្បៈ​តាំង​ពី​នៅ​សម្រស់​ក្មេងខ្ចី​។ អ្នក​នាង​ល្បីល្បាញ​ឈ្មោះ​ខ្លាំង​នៅ​កម្មវិធី​ខន​សឺត​ប៉ុស្តិ៍​លេខ​៣​ជំនាន់​លោក ហ្វៃ សំអាង កាន់​នា​ឆ្នាំ​២០០៣​។ កាលនោះ អ្នក​នាង​ជា​ដៃគូ​ផ្តោះផ្តង​ចម្រៀង​និង​លេង​កំប្លែង​ខ្លាំង​ជាងគេ​ជាមួយ​នាយ​កុយ​។ ក្រោយមក​ក៏​សម្តែង​កំប្លែង​ជា​ក្រុម​ជាមួយ​នាយ​កុយ នាយ​ក្រឹម សាន​ម៉ៅ នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ប៉ុស្តិ៍​លេខ​៥ បុរី​កីឡា​។

នៅ​មានការ​ថត​កម្មវិធី យុទ្ធនាការ​មហា​សប្បាយ ការ​ថត​វី​ដេ​អូ​កំប្លែង​ឱ្យ​ផលិតកម្ម​ក្រៅ​ស្រុក​។ ជំនាន់​នោះ​តារា​កំប្លែង​ស្រី​ល្បី​ៗ​លេចធ្លោ​មាន រូប​អ្នក​នាង អ្នក​នាង​គ្រ​ត អ្នក​នាង​ខាត់ សុ​ឃី​ម អ្នក​នាង​សាឡា​ឡា និង​សូ សុភ​ក្រ័​ជាដើម​។

បើ​និយាយ​ពី​ទេព​កោសល្យ​វិញ ស៊ុន ណា​រី​ម៉ូ​នី​កា គឺ​អាច​ចេះ​សម្តែង​គ្រប់​ទម្រង់​មិន​ថា ច្រៀង​បុរាណសម័យ ច្រៀង​បែប​ល្ខោនបាសាក់ ច្រៀង​ជា​ភាសា​ថៃ​។ អ្នក​នាង​ក៏​ចេះ​ខាង​ប្រភេទ​សំឡេង​បញ្ចូល​តាម​ខ្សែភាពយន្ត​ខ្លះ​ផង​ដែរ​។ មាន​ទេព​កោសល្យ​ខ្លាំង ទើប​កាល​នៅ​ក្មេង​ធ្លាប់​ឆ្លងកាត់​ការ​ថត​ខ្សែភាពយន្ត​ឱ្យ​លោក​ហ្វៃ សំអាង​បាន​ប៉ុន្មាន​រឿង​រួច​មក​ហើយ​។ ពេល​នេះ​វេលា​បាន​បង្ហាញ​ថា អ្វី​ៗ​ប្រែប្រួល ពិតជា​មើល​មិនឃើញ​ដឹង​មុន ហើយ​សង្ឃឹមថា អ្នកគាំទ្រ​អ្នក​នាង​នៅ​តែ​ចង​ចាំ​ទេព​កោសល្យ​របស់​អ្នក​នាង​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ