ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ចង់​ទិញ​ក្នុង​ពេល​ឆាប់​ៗ​យន្តហោះ​ប្រយុទ្ធ​​ដល់​៤៨​គ្រឿង

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​បារាំង និងឥណ្ឌូ​ណេ​ស៊ី ត្រៀម​បង្ហើយ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន RAFALE ដល់​ទៅ​៤៨​គ្រឿង ។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​៣ ធ្នូ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​បារាំង និងឥណ្ឌូ​ណេ​ស៊ី ត្រៀម​បង្ហើយ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន RAFALE ដល់​ទៅ​៤៨​គ្រឿង ។ នេះ​ជា​សេចក្ដីរាយការណ៍​កាល
ពី​ថ្ងៃ​ទី​៣ ធ្នូ របស់​កាសែត​បារាំង LA TRIBUNE ។

ដោយ​ដកស្រង់​ប្រភព​ច្បាស់​ការណ៍​នានា​កាសែត​នោះ​សរសេរ​ថា ឥណ្ឌូ​ណេ​ស៊ីចង់​បង្ហើយ​ដោយ​ឆាប់រហ័ស កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន RAFALE របស់​ក្រុមហ៊ុន​DASSAULT AVIATION ចំនួន​៤៨​គ្រឿង ។ បារាំង​និង​ឥ​ណ្ឌ​ណេ​ស៊ីក៏​មាន​បំណង​ផង​ដែរ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ខាង​កិច្ច​ការពារ ។

កាសែត LA TRIBUNE បន្ត​ថា​ឥណ្ឌូ​ណេ​ស៊ីចង់​ជម្រុញ​ឲ្យ​រហ័ស​បំផុត​និង​ចង់បាន​កិច្ចព្រម​ព្រៀង​មួយ​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​នេះ​តែ​ពួក​អ្នក​ចរចា​បារាំង​ចង់បាន​ពេលវេលា​បន្តិចទៀត សម្រាប់​ពិនិត្យ​ដោយ​លម្អិត​កិច្ច​ព្រៀង​នោះ​មុន​ពេល​ចុះ​ហត្ថលេខា ។

សំណុំរឿង​នោះ​ត្រូវ​បាន​លើក​កាលពី​ដំណាច់ ខែតុលា​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​មួយ​នៅ​បារាំង
របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោក​PRABOWO SUBIANTO នៅ​ក្រុងប៉ារីស ។
យន្តហោះ​ធុន RAFALE ជា​យន្តហោះ​ចម្បាំង​ដែល​មាន​តម្លៃ​ខ្ពស់​ដល់​ប្រមាណ​ជា​១៥៥​លាន​អឹ​រ៉ូ​ក្នុង​១​គ្រឿង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ