ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជូនមិត្តភក្តិទៅផ្ទះ ​ក៏​បាត់​ខ្លួន​​អស់១​យប់ លុះ​ព្រឹក​ឡើង​​ឃើញ​សព​​នាង​ក្នុង​​ទន្លេ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​​មាន​ការ​ប្រទះ​ឃើញ​សព​យុវតី​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ផ្លូវ​ថ្មី ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​​មាន​ការ​ប្រទះ​ឃើញ​សព​យុវតី​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ផ្លូវ​ថ្មី ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខណៈ​ដែល​ក្រុម​គ្រួសារ​ព្យាយាម​តាម​រក ​នាងដែល​បាន​បាត់ខ្លួនអស់​​​១​យប់​ទៅ​ហើយនោះ​ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា​ យុវតី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡាំ រ​ដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​បរិបូណ៌​ មាន​ទីលំនៅ​ក្នុងភូមិ​​ឃុំកើតហេតុ​ខាងលើ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុនពេលកើតហេតុ កាលពី​​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ឆ្នាំ​២០២០ យុវតី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​រៀន​វិញ ហើយក៍​បាន​បើកកាណូត​បា​ឡា​ស្មាច់ ជូន​មិត្ត​ភ​ក្តិ​​ទៅ​ផ្ទះ​ដូច​សព្វដង ។ លុះដល់​វេលា​ម៉ោង​៧​យប់ថ្ងៃដដែល​ មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញឡើយ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានការ​ព្រួយ​បារ​ម្ភ​ ហើយក៍​តាម​រក​គ្រប់​ទី​ក​កន្លែង នៅ​តែ​មិនឃើញ ។ ​ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ក៏​បាន​ប្រទះ​ឃើញ​សព​នាង​អណ្តែត​ទឹក​នៅ​ចំណុច​ផ្លូវ​ថ្មី និង​បានឃើញ​កាណូត​បា​ឡា​ស្មាច់​ដែល​នាង​ជិះ​នៅ​មិន​ឆ្ងាយ​ពី​សព​យុវតី​រង​គ្រោះ​ប៉ុន្មាន ។ ប៉ុន្តែ​កាណូត​បា​ឡា​ស្មាច់ សល់​តែ​សំបក​កាណូត​បា​ឡា ចំណែក​ម៉ាស៊ីន បាន​បាត់​មិនដឹង​ទៅ​ណា​។

តាម​ប្រភពដដែល​​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ សមត្ថកិច្ច​នគរបាល ស្រុក ខេត្ត​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​បាន​សន្និដ្ឋាន​បឋម​ថា​ យុវតី​រង​គ្រោះ​អាច​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ ប៉ុន្តែ​ភាគី​ម្ខាងទៀត​​បាន​គេច​បាត់ ។ ទោះបីជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​បាន​បញ្ជាក់​ថា​៖ នេះ​គ្រាន់តែ​ការ​សន្និដ្ឋាន​បឋម​តែ​ប៉ុណ្ណោះ នឹង​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត​ជុំវិញ​ករណី​យុវតី​រង​គ្រោះ​បាត់​ខ្លួន​មួយ​យប់​ស្រាប់តែ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​បែប​នេះ ។

ក្រោយ​ពី​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​បាន​ប្រគល់​សព​យុវតី​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ