ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ចំរើន ប៉ះ​ម៉ឺន មេ​ឃា មិនដឹង​ជា​ល្អមើល​ប៉ុនណា បើ​ការ​ប្រកួត​មិន​ត្រូវ​​​​ផ្អាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ពិតជា​គួរ​ឱ្យ​សោកស្ដាយ​មែនទែន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ប្រដាល់​នៅ​តាម​សង្វៀន​ទូរទស្សន៍​នានារយៈ​ពេល​២​ស​ប្ដា​ហ៍​គឺ​ចំ​ពេល​ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ពីរ​រូប​គឺ​កីឡាករ ម៉ឺន មេ​ឃា មក​ពី​សមា​គម​កីឡា​ប្រដាល់​កង​យោធពល​ខេ​មរ​ភូមិន្ទ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ អេ​លី​ត ចំរើន…

រាជធានី​ភ្នំពេញ ៖​ពិតជា​គួរ​ឱ្យ​សោកស្ដាយ​មែនទែន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ប្រដាល់​នៅ​តាម​សង្វៀន​ទូរទស្សន៍​នានារយៈ​ពេល​២​ស​ប្ដា​ហ៍​គឺ​ចំ​ពេល​ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ពីរ​រូប​គឺ​កីឡាករ ម៉ឺន មេ​ឃា មក​ពី​សមា​គម​កីឡា​ប្រដាល់​កង​យោធពល​ខេ​មរ​ភូមិន្ទ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ អេ​លី​ត ចំរើន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​Champion Of Champion នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​ទី​៥ ធ្នូ កុំ​អី​មិនដឹង​ជា​ល្អមើល​យ៉ាងណា​នោះ​ទេ​។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា ការ​ប៉ះ​គ្នា​រវាង​កីឡាករ​អេ​លី​ត ចំរើន និង​កីឡាករ ម៉ឺន មេ​ឃា លើក​នេះ​គឺជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី​២​ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​យក​រង្វាន់​ធំ​ជាមួយ​កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដែល​ជា​អ្នក​ឈ្នះ​លេខ​១​ក្រុម​ទី​១​កំពុង​តែ​ឈរ​រង់ចាំ ។

លោក​ថា សង្វៀន​របស់​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ថា នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ថ្ងៃ​នោះ​ល្អមើល​ដើម្បី​ឱ្យ​អ្នក​ទស្សនា​តាម​ផ្ទះ​ចាប់អារម្មណ៍ ។ ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ​បំផុត​ដោយសារ​តែ​មានការ​រាត​ត្បា​ត​ពី​ជំងឺ​កូ​វី​ដ​-១៩ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​ឱ្យ​ផ្អាក​ការ​ប្រកួត​សិន ដោយ​ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃក្រោយ​វិញ ។ តាម​ដឹង ទាំង​ម៉ឺន មេ​ឃា និង​អេ​លី​ត ចំរើន​ប៉ុន្មាន​ថ្ងៃមុន​មកនេះ​កំពុង​តែ​សម្រុក​ហ្វឹ​ត់​ខ្លាំង​សម្បើម​ណាស់ ព្រោះ​អី​ពួក​គេ​ម្នាក់​ៗសុទ្ធតែ​ចង់​ឈ្នះ​រៀងខ្លួន​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប៉ះ​ជាមួយ​ឃី​ម បូ​រ៉ា ដណ្ដើម​យក​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​ឯណោះ ។

ចំណែក​អ្នក​និយម​តាមដាន​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ធំ​គ្រាន់តែ​ឮ​ថា អ្នក​ទាំង​ពីរ​ជួប​គ្នា​សុទ្ធតែ​ទន្ទឹងរង់ចាំ​មើល​យ៉ាង​អន្ទះសា​គ្រប់​គ្នា រហូត​ដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ភ្នាល់​ដាក់​លុយ មានការ​រារែក​ក្នុង​ចិត្ត​ដូច​គ្នា ថា​មិនដឹង​ចាប់​យក​ខាង​ណា​នោះ​ទេ ព្រោះ​គេ​ដឹង​ថា គូ​នេះ​មាន​ថ្វីដៃ​និង​ល្បិច​ប្រយុទ្ធ​លើ​សង្វៀន​ល្អ​ដូច​គ្នា ។ ទោះជា​យ៉ាងណា មានការ​អះអាង​ថា គូ​នេះ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាញ់​ឈ្នះ​គ្នា​ប្រាកដជា​ស្វិតស្វាញ​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​កក្រើក​ខ្លាំង​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ