ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ? ឮ​ថា សឿ សុធា​រ៉ា បង្ហាញ​សញ្ញា​ជីវិត​គ្រួសារ​ឈាន​ដល់​ផ្លូវបំបែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​តារា​សម្តែង​ចាស់វស្សា​អ្នក​នាង សឿ សុធា​រ៉ា បាន​ទម្លាយ​ពី​ចំណងអាពាហ៍ពិពាហ៍​រវាង​នាង និង​ស្វាមី គឺ​លោក សា​ពូន…

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​តារា​សម្តែង​ចាស់វស្សា​អ្នក​នាង សឿ សុធា​រ៉ា បាន​ទម្លាយ​ពី​ចំណងអាពាហ៍ពិពាហ៍​រវាង​នាង និង​ស្វាមី គឺ​លោក សា​ពូន មី​ដា​ដា​។ បើ​ទោះបីជា​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ចំណង​ជា​ប្តី​ប្រពន្ធ​របស់​ពួក​នាង​ពិត​ជា​ដល់​ផ្លូវបំបែក​ជា​ការ​ពិត​ឬ​យ៉ាងណា? ប៉ុន្តែ សឿ សុធា​រ៉ា បាន​ប្រកាស​ពី​ការ​បរាជ័យ​ស្នេហា​ជា​លើក​ដំបូង​។

អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ឈ្មោះ Sapoun darapemaen ថា «​ថ្វីបើ​ខ្ញុំ​បរាជ័យ​រឿង​ស្នេហា​ជា​លើក​ទី​1​ទៅ​ហើយ តែ​ជេ​នី (​តារា​ថៃ​) គាត់​បរាជ័យ​ស្នេហា​ចំនួន​7​ដង ទើបបាន​ជួប​ស្នេហ៍​ស្មោះ ពិត​មាន​ន័យ​ផ្អែម​កក់ក្តៅ​បែប​នេះ ឱ​! តើ​ខ្ញុំ​នៅ​មាន​សង្ឃឹម​ទេ?​»​។

ជា​ការ​កត់សម្គាល់ តាម​រយៈ​សារ​ដែល​អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ យ៉ាងណា សឿ សុធា​រ៉ា មិន​បាន​ឆ្លើយ​តប​ណាមួយ​ចំពោះ​ការ​សាកសួរ​រឿងហេតុ​ពី​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​ដែល​ចូល​ទៅ​ខំ​មិន​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គេ​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចូល​ទៅ​ខំ​មិន​ដោយ​បាន​លើកទឹកចិត្ត​ឱ្យ​នាង​តស៊ូ និង​រឹង​មាំ ត្បិត​រឿង​បែប​នេះ​មិនមែន​កើតឡើង​តែ​នាង​ម្នាក់​ឡើយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ កោះសន្តិភាព​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្នុង​ពេល​ដែល​ការ​សាកសួរ​មិន​មានការ​ឆ្លើយ​តប​។

ទោះជា​យ៉ាងណា ការ​បង្ហាញ​សញ្ញា​ពី​ស្នេហា​បែកបាក់​របស់​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តារា​រូប​នេះ​បាន​ប្រកាស​ទទួលយក​ការងារ​សម្តែង​ឡើង​វិញ ក្រោយ​ពី​នាង​សម្ងំ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ​បីបាច់​ថែរក្សា​កូន​២​នាក់ ក្រោយ​ពី​រៀប​ការ​។

យ៉ាងណា ដំណឹង​នៃ​ការ​បែប​បាក់​រវាង​អ្នក​នាង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា នា​ពេល​នេះ មិនមែន​កើតឡើង​នា​ពេល​នេះ​ឡើយ ពោល​គឺ​កន្លង​មក​ដំណឹង​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ជា​យូរ​មក​ហើយ ខណៈ​ពេល​ដែល​គេ​តែង​សង្កេត​ឃើញ​ថា ទាំង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា ហាក់​មិន​បាន​បណ្តើរគ្នា​ដូច​ពី​មុន​ពេល​ទៅ​ចូលរួម​កម្មវិធី​នានា​ដូច​មុន​ឡើយ​។

រឿង​នេះ​ដែរ កន្លង​មក សឿ សុធា​រ៉ា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ថា នាង​តែងតែ​បានឃើញ​ព័ត៌មាន​ខាងលើ​នេះ ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ តែ​នាង​មិន​បាន​ខឹងសម្បា​អ្វី​ឡើយ ព្រោះ​នាង​បាន​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ​ព័ត៌មាន​អ្វី​ក៏​នាង​បាន​ជួប​ដែរ។

យ៉ាងណា បើ​តាម សឿ សុធា​រ៉ា នៅ​តែ​មិន​ទទួលស្គាល់​ពី​ព័ត៌មាន​នៃ​ការ​បែកបាក់​គ្រួសារ​នេះ​ឡើយ ព្រោះ​សំអាង​ថា ប្រសិនបើ​នាង​ពិតជា​មានការ​បែកបាក់​មែន​នោះ ប្រាកដជា​មាន​លិខិត​ស្នាម​បែកធ្លាយ​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ