ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​រដូវ​ធ្លាក់​ខ្យល់ ស្រូវ​ផ្ការំដួល​ទុំ អ្នក​ស្រុក​​ភ្នំស្រុក​ចាប់ផ្តើម​ដាល់​អំ​បុល​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នា​រដូវ​ធ្លាក់​ខ្យល់ ខណៈ​ស្រូវ​ផ្ការំដួល​ចាប់ផ្តើម​ទុំ គឺ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ដាល់អំបុក ឬ​បុក​អំបុក​ហូប​ដែល​ជា​ប្រពៃណី ស្ថិត​នៅ​ក្នុងភូមិ​ខ្ជាយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ នា​រដូវ​ធ្លាក់​ខ្យល់ ខណៈ​ស្រូវ​ផ្ការំដួល​ចាប់ផ្តើម​ទុំ គឺ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ដាល់អំបុក ឬ​បុក​អំបុក​ហូប​ដែល​ជា​ប្រពៃណី ស្ថិត​នៅ​ក្នុងភូមិ​ខ្ជាយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។
ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​មន្ត្រីរាជការ បាន​ចូលរួម​ដាល់អំបុក ឬ​បុក​អំបុក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ហូប​ដែល​ជា​ប្រពៃណី​របស់​អ្នកស្រុក​ផង​ដែរ​។

បើ​តាម​លោក យឹ​ម សំណាង បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក​នេះ ភាគច្រើន​គឺជា​ប្រជា​កសិករ​ដែល​ធ្វើស្រែ​ច្រើន​ជាង​ធ្វើ​ចំការ ដោយ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន ហើយ​ភាគច្រើន​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​មិន​ប្រកាន់​រដូវ​ដូច​ជា ស្រូវ​សែន​ក្រអូប និង​ស្រូវ​អ៊ី​អ៊ា ដែល​ជា​ប្រភេទ​ស្រូវស្រាល និង​ស្រូវកណ្តាល​មាន​ស្រូវ​ផ្ការំដួល​។

លោក​បាន​បញ្ជាក់​ថា ជា​ប្រពៃណី​អ្នកស្រុក​រស់នៅ​ទី​នេះ ឱ្យ​តែ​នៅ​រដូវ​ធ្លាក់​ខ្យល់ ឬ​ស្រូវ​ផ្ការំដួល​ដែល​ចាប់ផ្តើម​ទុំ​ហើយ ប្រជា​កសិករ​បាន​នាំ​គ្នា​ច្រូ​វ​ដោយ​ដៃ​៤​ទៅ​៥​កណ្តាប់​បាន​ស្រូវ​ប្រមាណ​១​ក​ញ្ចើ​រ រួច​យក​បាន​ត្រាំ​ទឹក​រយៈពេល​១​ម៉ោង ទើប​ស្រង់​យក​មក​ទុក​សម្រក​ទឹក ហើយ​យក​ឆ្នាំងដី ឬ​ខ្ទះ​លីង​ស្រូវ​ឱ្យ​ឆ្អិន និង​ដាក់​ត្បាល់​បុកស្រូវ​ធ្វើ​ជា​អំបុក​តែ​ម្តង ហើយ​ភាគច្រើន​ការ​បុកស្រូវ​ធ្វើ​ជា​អំបុក​នេះ គឺ​មាន​មនុស្ស​២​នាក់ ក្នុង​នោះ​មាន​ប្រុស​និង​ស្រី ដែល​បុរស​ជា​អ្នក​កាន់​អង្រែ​បុក ចំណែក​ខាង​ស្រី​វិញ​ដៃស្តាំ​កាន់​អង្រែ​បុក និង​ដៃ​ឆ្វេង​កាន់​ឈើ​ឆ្គៀ​ល ឬ​ឈើ​ឆ្កឹះ​។

លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា ក្រោយ​ពេល​បុកស្រូវ​រហូត​ក្លាយជា​អំបុក​ហើយ ភាគច្រើន​ជា​ស្ត្រី​បាន​យក​ចង្អេរអុំ​អំបុក​ដើម្បី​យក​ក្បាល​អង្កាម​ចេញ ហើយ​យក​អំបុក និង​ពុះ​ដូងខ្ចី​យក​ទឹក និង​សាច់ដូង រួច​លាយ​ស្ករ និង​អំបុក​ហូប ឬ​ឯ​ចាស់​ៗ​វិញ​យក​អំបុក​នោះ​ទៅ​លីង ហើយ​យក​មក​ហូប​ជាមួយ​ត្រី​ឆ្លូញ​អាំង​លាយ​នឹង​អំបិល មើលទៅ​ទំនង​គួរ​ឱ្យ​ឆ្ងាញ់​នេះ ជា​ប្រពៃណី​ពី​ជី​ដូនតា​របស់​អ្នកស្រុក​ភ្នំស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ