ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប ធនាគារ​និង​អាជីវកម្ម​ផ្សេង​ៗ​តម្រូវ​ឲ្យ​ធ្វើ​រឿង​ទាំងនេះ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាក​ដាល និង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​មានការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​អនាម័យ​បន្ថែម និង​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ។ យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាក​ដាល និង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​មានការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​អនាម័យ​បន្ថែម និង​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ បង្ការ​ការ​រីក​រាលដាល​ច្រើន​ចូល​ទៅ​ក្នុង សហគមន៍ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​បន្ថែម ជូន​ដល់​អាជីវករ​នៅ​ផ្សារ​ទំនើប តាម​ធនាគារ និង​កន្លែង ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ទៀត​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​ការ​ការពារ បង្ការ​ការ​ឆ្លង​ជាយថាហេតុ នូវ​វីរុស​កូ​វី​ដ -១៩ នៅ​ពេល​ជួប​ជាមួយ​អតិថិជន​ទូទៅ​នៅ​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ដូច​ខាងក្រោម​៖

បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​គ្នា​ត្រូវ​ពាក់​ម៉ាស និង​របាំងមុខ​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ជាប់ ជា​ប្រចាំ​។ អតិថិជន​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​វេជ្ជសាស្ត្រ ឬ​ម៉ាស​ក្រណាត់ ឱ្យ​បាន​ត្រឹមត្រូវ និង​ជាប់​ជា​និច្ច​ទាំងអស់​គ្នា​។

ក្រសួង​បន្ត​ថា ធនាគារ ផ្សារ​ទំនើប និង​ហាង​នីមួយ​ៗ ត្រូវ​៖ បំពាក់​ម៉ាស៊ីន​វាស់​កំ​ដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កំ​ដៅ​ដោយ​ដៃ និង​អាល់កុល ឬ​ជែ​ល​លាងដៃ នៅ គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ​នៅ​ក្នុង​ទីតាំង​ប្រតិបត្តិការ​របស់​ខ្លួន និង​តម្រូវ​ឱ្យ​លាង ដៃ​ជា​ញឹកញាប់ ជា​ពិសេស​បន្ទាប់​ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេង​ៗ ក្រោយ​ពេល​ចូល​ប​ន្ទ័​ប់​ទឹក និង​មុន​ពេល បរិភោគ​អាហារ​។​ល​។ រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​បុគ្គលិក និង​អតិថិជន​របស់​ខ្លួន ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១.៥ ម៉ែត្រ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ។ ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ​ការ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត និង​ការ​ណែនាំ​អនាម័យ​ពេល​ក្អក​កណ្តាស នៅ​គ្រប់​ច្រកចូល និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់​គ្នា​។ ធ្វើការ​តាមដាន​សីតុណ្ហភាព​រាង​កាយ​បុគ្គលិក​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ យ៉ាងតិច ៣​ដង ក្នុង​១​ថ្ងៃ​។

ការ​ធ្វើ​បដិសណ្ឋារកិច្ច ត្រូវធ្វើ​តាម​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ ចៀសវាង​ការ​ចាប់ដៃ​គ្នា​។ ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង និង​បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ត្រូវ​រាយការណ៍​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក្រុម​ឆ្លើយ​តប​បន្ទាន់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​មិន​គិតថ្លៃ រាល់ពេល សង្កេត​ឃើញ​មាន​ករ​ណ៏​សង្ស័យ​ចូល​ក្នុង​និយម​ន័យ​នៃ​ជំងឺ​កូ​វី​ដ​-១៩ (​ដែល​មាន​ជូន​ភ្ជាប់​មក​ជាមួយ​)​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​សូម​អរគុណ​ចំពោះ​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងអស់​ដែល​បាន​យល់​ដឹង និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ពេល​កន្លង​មក ហើយនឹង​បន្ត​យកចិត្តទុកដាក់​ទៅ​លើ​វិធានការ​ណែនាំ​ខាងលើ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ជាយថាហេតុ ។

សូម​ជម្រាប​ថា​ការ​បង្កើន​ការ​ពង្រឹង​វិធានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ចំនួន​២៣​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៤​វិច្ឆិកា​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ