ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្តគ្រប់គ្នា! យី​ឌុ​បបាំងវាំង​នន​​ជិត​បើក​កៀរ​និង​កិន​ម៉ូតូ​ រួច​​​ស្ដី​ឱ្យ​​ម្ចាស់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ មហាជន​បាន​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​អាកប្បកិរិយា​ច្រឡោងខាម​របស់​យុវជន​ម្នាក់​ដែ​ល​ជា​អ្នកបើកបរ​រថយន្ត​ធុន​យក្ស​ប្រភេទ​យី​ឌុ​ប​បែន​ដឹក​ថ្ម​​មួយគ្រឿង​ ព​ណ៍​ត្រេ​អុី ដែល​បិទ​បាំង​ទៅ​ដោយ​ក្រណាត់​វាំងនន​ និង​ស្ទីក​ឃ័​រ​ពេញ​កញ្ចក់ ហើយ​ទំនងជា​មើល​មិនឃើញ​ក៏​បាន​បើក​កៀរ ​និង​កិន​ម៉ូតូ​១​គ្រឿង​ទាំង​កម្រោល​​ប៉ុន្តែ​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ដែល​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​លោត​ចេញ​ផុត​ទើប​គ្មាន​គ្រោះថ្នាក់ ស្រាប់តែ​អ្នក​បើករ​រថយន្ត​បង្ក​នេះ​ស្រែក​ស្ដីបន្ទោស​ទៅ​លើ​​ស្ត្រី​ជា​អ្នកបើកបរម៉ូតូ​ថា «​ជិះ​ម៉ូតូ​អត់​ចេះ​មើល​រថយន្ត​ទៅ​វិញ​»…

​រាជធានី​ភ្នំពេញ​ ៖​ មហាជន​បាន​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​អាកប្បកិរិយា​ច្រឡោងខាម​របស់​យុវជន​ម្នាក់​ដែ​ល​ជា​អ្នកបើកបរ​រថយន្ត​ធុន​យក្ស​ប្រភេទ​យី​ឌុ​ប​បែន​ដឹក​ថ្ម​​មួយគ្រឿង​ ព​ណ៍​ត្រេ​អុី ដែល​បិទ​បាំង​ទៅ​ដោយ​ក្រណាត់​វាំងនន​ និង​ស្ទីក​ឃ័​រ​ពេញ​កញ្ចក់ ហើយ​ទំនងជា​មើល​មិនឃើញ​ក៏​បាន​បើក​កៀរ ​និង​កិន​ម៉ូតូ​១​គ្រឿង​ទាំង​កម្រោល​​ប៉ុន្តែ​ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ដែល​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​លោត​ចេញ​ផុត​ទើប​គ្មាន​គ្រោះថ្នាក់ ស្រាប់តែ​អ្នក​បើករ​រថយន្ត​បង្ក​នេះ​ស្រែក​ស្ដីបន្ទោស​ទៅ​លើ​​ស្ត្រី​ជា​អ្នកបើកបរម៉ូតូ​ថា «​ជិះ​ម៉ូតូ​អត់​ចេះ​មើល​រថយន្ត​ទៅ​វិញ​» ចំណែក​មហាជន​ក៏​បាន​ស្នើរ​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរ​ចាត់ការ​ទៅ​លើ​រថយន្ត​ដែល​តុបតែង​ខុស​ទំនង​នេះ​តាម​ច្បាប់​ចរាចរ​ផ្លូវគោក​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង​កែង​ផ្លូវ​បេតុង​ចូល​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៍​ត្រេ​អ៊ី ​ពាក់​ស្លាក​លេខ​ ភ្នំពេញ 3D-​6583 ប្រភេទ​យី​ឌុ​ប​បែន​ដឹក​ថ្ម​ ព​ណ៍​ត្រេ​អ៊ី ដែល​បិទ​បាំង​ទៅ​ដោយ​ក្រណាត់​វាំងនន​និង​ស្ទីក​ឃ័​រ​ពេញ​កញ្ចក់​តែ​ម្ដង​ហាក់ដូច​បន្ទប់​ផ្ទះសំណាក់​ដោយ​ទុក​តែ​១​ប្រឡោះ​សម្រាប់​មើលផ្លូវ​ប៉ុណ្ណោះ ។ ​ចំណែក​អ្នកបើកបរ​មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ប៉ុន្តែ​នៅ​លើ​កញ្ចក់​មាន​បិទ​អក្សរ​ធំ​ៗ​ថា​«​ប៉ា​សុខ​ណា​»​និង​មាន​ឡូ​ហ្គោ​ជា​អក្សរ​អង់គ្លេស​(LS)​។​រថយន្ត​នេះ​បាន​បើក​កៀរ​និង​កិន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HE-1129 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ មិនស្គាល់ឈ្មោះ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ចំណែក​រថយន្ត​បង្ក​ក៏​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ផង​ដែរ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ទំនងជា​មើល​ម៉ូតូ​មិនឃើញ ​ដោយសារ​តែ​រថយន្ត​នេះ​បិទ​បាំងវាំងនន​និង​ស្ទីក​ឃ័​រ​ច្រើន​ពេក​ទើប​ជ្រុល​ទៅ​កៀ​ម៉ូតូ​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ដួល​និង​កិន​ខូចខាត​ទាំងស្រុង​តែ​ម្ដង​។

តាម​ប្រភព​ដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​សំណាង​ណាស់​ដែល​ស្ត្រី​រង​គ្រោះ​លោត​ចុះ​ទាន់​ទើប​រួច​ផុត​ពី​សេចក្ដីស្លា.ប់ បន្ទាប់​មក​រថយន្ត​នេះ​បាន​ឈប់​ ហើយ​យុវជន​ម្នាក់​ដែល​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​ដោយ​បញ្ចេញ​អាកប្បកិរិយា​ច្រឡោងខាម ដោយ​ស្រែក​ស្ដីបន្ទោស​ដល់​ស្ត្រី​រង​គ្រោះ​ថា «​ជិះ​ម៉ូតូ​អត់​ចេះ​មើល​រថយន្ត​ទៅ​វិញ​» ។ ​ទ​ង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ហួសចិត្ត​ខ្លាំង​ណាស់ ហើយ​ធាតុ​ពិត​គឺ​យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​នោះ​ទៅ​វិញ​ទេ​ដែល​អត់​មើល​អ្នក​ជិះ​ម៉ូតូ​ហើយ​បើក​កៀរនិង​កិន​តែ​ម្ដង ព្រោះ​រថយន្ត​នោះ​តុបតែង​បិទ​បាំងវាំងនន​ព្រមទាំង​ស្ទីក​ឃ័​រ​ជិតជុំ​ខុស​និង​ច្បាប់​ចរាចរ​រហូត​មើល​មិនឃើញ​ម៉ូតូ ហើយ​មិន​គួរ​ទម្លាក់​កំហុស​ទៅ​លើ​ជន​រង​គ្រោះ​បែប​នេះ​សោះ​។

ទាក់ទិននឹងករណី​ខាងលើនេះ ​ពួក​គាត់ស្នើ​​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរ​ចាត់ការ​ទៅ​លើ​រថយន្ត​ដែល​តុបតែង​ខុស​ទំនង​នេះ​តាម​ច្បាប់​ចរាចរ​ផ្លូវគោក​ផង​ដែរ ​ព្រោះ​កន្លង​មក​រថយន្ត​ធុន​ធំ​នានា​ដែល​មានការ​បិទ​បាំងវាំងនន​បែប​នេះ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរ​ច្រើន​ករណី​មក​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ