ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួញដូរ​ភាគហ៊ុន​នឹង​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​បើ​មូល​ប​ត្រ​រដ្ឋ​ឈាន​ដល់​ការ​បោះផ្សាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន ចុះបញ្ជី​លក់​ភាគហ៊ុន និង​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​បន្តបន្ទាប់ ហើយ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ក៏ មាន​ភាព​សកម្ម​គួរ​ឱ្យ​កត់សម្គាល់ ហើយ​នៅ​គ្រា​បន្ទាប់​អ្នកជំនាញ​មើលឃើញ​ថា ការ​ជួញដូរ​ភា គ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន ចុះបញ្ជី​លក់​ភាគហ៊ុន និង​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​បន្តបន្ទាប់ ហើយ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ក៏ មាន​ភាព​សកម្ម​គួរ​ឱ្យ​កត់សម្គាល់ ហើយ​នៅ​គ្រា​បន្ទាប់​អ្នកជំនាញ​មើលឃើញ​ថា ការ​ជួញដូរ​ភា គ​ហ៊ុន ឬ​វិស័យ​មូល​ប​ត្រ​នឹង​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត​បើសិនជា​មូល​ប​ត្រ​រដ្ឋ​បាន​ចុះបញ្ជី ឬ​អនុញ្ញាត​ឱ្យ ការ​ជួញដូរ​នៅ​លើ​ទីផ្សារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី ៥ នីតិ​កា ល​ទី ៦ កាលពី​ថ្ងៃ​ទី ២៥​ខែវិច្ឆិកា ឆ្នាំ ២០២០​មកនេះ​បាន​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បា ប់​ស្តី​ពី​មូល​ប​ត្រ​រដ្ឋ ហើយ​ច្បាប់​នេះ​បាន​ឆ្លង​រដ្ឋសភា​រួច​ហើយដោយ​អ្នកជំនាញ​ជឿជាក់​ថា នៅ ពេល​ដាក់​ឱ្យ​មានការ​ជួញដូរ​នឹង​ទទួល​បានការ​គាំំ​ទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ឬ​ហៅ​កាត់​ថា (​គ​.​ម​.​ក​) មាន​ប្រសាសន៍​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​មូល​ប​ត្រ​រដ្ឋ​នេះ​បាន​ឆ្លង​រដ្ឋសភា​រួច​ហើយ ។ មូល ប​ត្រ​រដ្ឋ​ដែល​ជា​ឧបករណ៍​ថ្មី​មួយ​នេះ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា រាជរដ្ឋាភិបាល​នឹង​យក​ឧ​បករ ណ៍​នេះ​មក​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ដែល​អនុញ្ញាត​ឱ្យ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ឧបករណ៍​បំពេញ បន្ថែម​មួយទៀត​សម្រាប់​ការ​ជួញដូរ ខណៈ​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​វៀតណាម​មានការ ជួញដូរ​មូល​ប​ត្រ​រដ្ឋ​នេះ​យ៉ាង​សកម្ម ។

បើ​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ គ​.​ម​.​ក ឱ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណាម​មាន​ផ្សារ​ជួញដូរ ភាគហ៊ុន​ពីរ គឺ​នៅ​ទីក្រុង​ហាណូយ និង​មួយ​ផ្សេង​ទៀត​នៅ​ហូរ​ជី​មិ​ញ ។ ហាណូយ បាន​ក្លាយ ជាទី​ក្រុង​មួយ​មានការ​ជួញដូរ​មូល​ប​ត្រ​យ៉ាង​សកម្ម​របស់​រដ្ឋ ។ ឯកឧត្តម សង្កត់ធ្ងន់​ថា «​ដូច្នេះ យើង​សង្ឃឹមថា នៅ​ពេល​មានការ​ចាប់ផ្តើម​បោះផ្សាយ​នូវ​មូល​ប​ត្រ​រដ្ឋ រាជរដ្ឋាភិបាល​នឹង សម្រេច​យក​មក​ចុះ​ផ្សារ​នៅ​ក្រោម​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​ធ្វើការ ជួញដូរ ដល់​ពេល​នោះ​វិស័យ​មូល​ប​ត្រ​នឹង​បោះ​ជំហាន​ទៅ​មុខ​ថែម​មួយ​កម្រិត​ទៀត​» ។

ពាក់ព័ន្ធ​និង​មូល​ប​ត្រ​រដ្ឋ​នេះ​បើ​តាម​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​មើលឃើញ​ថា ប្រជា ពលរដ្ឋ​នឹង​គាំំ​ទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ដោយសារ​មាន​ទំនុកចិត្ត និង​គ្មាន​ហានិភ័យ ។ លោក បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ប្រសាសន៍​ថា មូល​ប​ត្រ​រដ្ឋ​អាច​នឹង​ទទួល​បានការ​គាំំ​ទ្រ​ច្រើន​ដោយសារ​រដ្ឋ​ផ្តល់​នូវ​ទំនុកចិត្ត អ៊ីចឹង​អ្នក​ដែល ទិញ​មូល​ប​ត្រ​រដ្ឋ​មិន​ចាំបាច់​បារម្ភ​ពី​ការ​ខាតបង់​ទេ ។ មាន​ន័យ​ថា ទទួល​បានការ​ប្រាក់​ពី​រាជ រដ្ឋាភិបាល​រហូត ។

លោក​បណ្ឌិត​បញ្ជាក់​ថា «​ដូច្នេះ​ខ្ញុំ​ជឿ​ថា ប្រ​សិន​មូល​ប​ត្រ​រដ្ឋ​នេះ​បង្កើត​និយ័ត​កម្ម​ឱ្យ បាន​ត្រឹមត្រូវ បញ្ញា​ត្តិ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​មូល​ប​ត្រ​រដ្ឋ​នេះ​នឹង​មានដំណើរ​ការ​ល្អ ពីព្រោះ ពលរដ្ឋ​វិនិយោគ​គ្មាន​ហានិភ័យ​» ។

ទន្ទឹម​និង​ទស្សនៈ​មើលឃើញ​ថា មូល​ប​ត្រ​រដ្ឋ​ចូលរួម​ធ្វើ​ឱ្យ​វិស័យ​មូល​ប​ត្រ ឬ​ការ​ជួញដូរ ភាគហ៊ុន​នា​ពេល​ខាង​មុខ​បោះ​ជំហាន​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត​នេះ បើ​គេ​ក្រឡេក​មើល ការ​ជួញដូរ​ភាគហ៊ុន​កន្លង​ទៅ​ថ្មី​ៗ​នេះ​បន្ទាប់​ពី​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​បាន​មួយ​រយៈ បាន​ជះ​ឥទ្ធិពល​ដល់​ការ​ជួញដូរ​ហ៊ុន​របស់​កំពង់​ផែ​ទាំង​ពីរ ។
កញ្ញា ចាង លី​ហ្សា មន្ត្រី​ប្រតិបត្តិ​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​មូល​ប​ត្រ​ធ្លាប់​បាន​លើក ឡើង​ថា ភាគហ៊ុន​របស់ អេ​ស៊ី​លី​ដា ចូល​មក​មានការ​ជួញដូរ​សកម្ម​វា​អាស្រ័យ​ទៅ​លើ​តម្រូវការ និង​ការ​ដឹកមុខ​របស់​ទីផ្សារ ។ មាន​ន័យ​ថា ក្នុង​នាម​ពួក​ខ្ញុំ​ជា​ផ្សា​រមូល​ប​ត្រ​យើង​អត់​មាន​សិទ្ធ លូកដៃ​ផ្តល់​យោបល់​ទៅ​ឱ្យ​វិនិយោគិន​ថា គាត់​គួរតែ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ណា​ទេ ហើយ​ក៏​គ្មាន​សិទ្ធ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​មួយ​ជាង​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដែរ ។

កញ្ញា​បញ្ជាក់​ថា សរុប​ជា​រួម​វា​អាស្រ័យ​ទៅ​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ។ អាច​និយាយ​បាន​ថា នៅ​ពេល​ក្រុមហ៊ុន អេ​ស៊ី​លី​ដា គាត់​ចូល​មក​វា​មាន​តម្រូវការ​ខ្ពស់ ។ វិ​និ យោគ​ត្រូវការ​ទិញ​ភាគហ៊ុន​ចូល អ៊ីចឹង​វា​ធ្វើ​ឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​វា​ស្ងប់ស្ងាត់ ។ កន្លែង​នេះ​យើង​អត់​មាន​និយាយ​ថា យើង​មាន​វិធានការ​ណាមួយ​ជំរុញ​តែ​ក្រុមហ៊ុន​តែ​មួយ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​អាច​ធ្វើ​បាន គឺ​ក្រុមហ៊ុន​ខ្លួនឯង​អាច​បញ្ចេញ​នូវ​ព័ត៌មាន ឬ​ជា​របាយការណ៍​ណា ធ្វើ​ឱ្យ​វិនិយោគិន​យល់​ថា ភាគហ៊ុន​គាត់​មាន​តម្លៃ ដល់​ពេល​នោះ​វិនិយោគិន​អាច​នឹង​បែរមក ចាប់អារម្មណ៍​ភាគហ៊ុន​គាត់​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ