ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ស្វាយ​ឆ្នាំ​នេះ​ខាតច្រើន ព្រោះ​ប្រមូល​ផល​បាន​តិច​ហើយ​ទីផ្សារ​ធ្លាក់​ចុះ​ជិតពាក់កណ្ដាល

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ តម្លៃ​ស្វាយកែវ​រមៀត​នា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ពាក់កណ្ដាល បើ​ប្រៀបធៀប ក្នុង​រដូវ​កាល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ការ​ប្រមូល​ផល​របស់​កសិករ​ក៏​មានការ​ថយ​ចុះ ស្ទើរ​ពាក់កណ្ដាល​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាតបង់ ។ នេះ​បើ​តាម​ការ…

ខេត្តបាត់ដំបង ៖ តម្លៃ​ស្វាយកែវ​រមៀត​នា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ពាក់កណ្ដាល បើ​ប្រៀបធៀប ក្នុង​រដូវ​កាល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ការ​ប្រមូល​ផល​របស់​កសិករ​ក៏​មានការ​ថយ​ចុះ ស្ទើរ​ពាក់កណ្ដាល​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាតបង់ ។ នេះ​បើ​តាម​ការ អះអាង​របស់​ឈ្មួញកណ្ដាល និង​កសិករ​មួយ​ចំនួន ។

ប្រាប់ «​កោះសន្តិភាព​» លោក ពុ​ច វាច្ចា ជា​ឈ្មួញកណ្ដាល​ម្នាក់​នៅ​ភូមិ​បាយដំរាំ ឃុំ ឈើទាល ស្រុក​បាណ​ន់ បាន​និយាយ​ថា ឆ្នាំ​នេះ​ស្វាយកែវ​រមៀត​ប្រភេទ​លេខ ២ ឬ ហៅ​ថា «​ស្វាយ​ឡាយ​» ដែល​សម្រាប់​នាំ​ចូល​រោងចក្រ គឺ​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​ស្ទើរ​ពាក់កណ្ដាល បើ​ប្រៀបធៀប​ក្នុង​រដូវ​កាល​នៃ​ការ​ប្រមូល​ផល​ដូច​គ្នា ។ ឈ្មួញ​ស្វាយ​រមៀត​រូប​នេះ​បាន​ប្រាប់ ទៀត​ថា «​នេះ​ជា​រដូវ​ប្រមូល​ផ្លែស្វាយ​ដែល​កសិករ​ប្រើ​ថ្នាំ​បញ្ជា​» តែ​ឆ្នាំ​នេះ​ស្វាយ​មាន​តម្លៃ​ទាប ហើយ​កសិករ​ក៏​មិនសូវ​ទ​ទូល​បាន​ផល​ទៀត ព្រោះ​បញ្ជា​មិន​ផ្លែ ដោយសារ​ខ្វះ​ទឹកភ្លៀង​ពី​ដើម ដៃ ។

ឈ្មួញកណ្ដាល​រូប​នេះ​បាន​ប្រាប់​ទៀត​ថា កាលពី​ឆ្នាំ​មុន ក្នុង​ខែ​នេះ​តម្លៃ​ស្វាយកែវ​រមៀត​ប្រភេទ «​លេខ ២ ឬ ឡាយ​» នេះ​ទិញ​ចូល​ក្នុង​តម្លៃ​ចន្លោះ​ពី ៨០០​រៀល​ទៅ ១,២០០​រៀល ក្នុង ១​គីឡូក្រាម ខណៈ​ឆ្នាំ​នេះ​គាត់​ទិញ​ចូល​តម្លៃ​ត្រឹមតែ ៤៥០​រៀល​ប៉ុណ្ណោះ​ក្នុង ១​គីឡូក្រាម ។ ដោយឡែក​ការ​ប្រមូល​ទិញ​ចូល​វិញ កាលពី​ឆ្នាំ​មុន​ក្នុង​មួយ​ថ្ងៃ​លោក​ទិញ​ចូល​យ៉ាងតិច ចន្លោះ​ពី ២០ ទៅ ៣០​តោន តែ​ឆ្នាំ​នេះ​លោក​ទិញ​បាន​តែ​ចន្លោះ​ពី ១៥ ទៅ ២០​តោន​ប៉ុណ្ណោះ ក្នុង ១​ថ្ងៃ ។ ដូច្នេះ​ទាំង​តម្លៃ ទាំង​ការ​ប្រមូល​ទិញ គឺ​ខុស​គ្នា​ស្ទើរ​ពាក់កណ្ដាល​ឯណោះ ។

លោក ពុ​ច វាច្ចា បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ឆ្នាំ​នេះ​ស្វាយ​គ្មាន​តម្លៃ​យ៉ាង​ដូច្នេះ​ថា «​ជា
រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​ប្រមូល​ទិញ​ស្វាយកែវ​រមៀត​នេះ​ដឹក​ចេញ​យក​ទៅ​ប្រទេស​ថៃ ហើយ​បើ​ទី ផ្សារ​នៅ​ថៃ​ធ្លាក់​ហើយ ខ្ញុំ​ក៏​ទិញ​ទម្លាក់​តាម​ហ្នឹង​ដែរ ព្រោះ​ខ្ញុំ​ចំណេញ​ក្បាល​កាត់​តិច​ទូច​ទេ​» ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ឆ្នាំ​នេះ​កសិករ​មួយ​ចំនួន​ដែល​មាន​ដំណាំ​ស្វាយ​នេះ កំពុង​ប្រឈម នឹង​ការ​ខាតបង់​ដែរ ព្រោះ​ឆ្នាំ​នេះ​ការ​បញ្ជា​ផ្លែ​មិន​បាន​ផល គឺ​ខូច​ស្ទើរ​ពាក់កណ្ដាល ។

ដោយឡែក​សិ​ករ​ដែល​និយម​ដាំ​ស្វាយកែវ​រមៀត​ភាគច្រើន​សុទ្ធតែ​បាន​អះអាង​ប្រហាក់ ប្រហែល​គ្នា ដែល​និយាយ​ពី​ការ​ខាតបង់ ដោយសារ​ដាំ​មិន​បាន​ផល​នៅ​ក្នុងឆ្នាំនេះ ។ នៅ​តាម ចម្ការ​ស្វាយ​នានា ដែល​មាន​ទំហំ​រាប់​សិប​ហិច​តា គេ​ឃើញ​មាន​តែ​ដើម តែ​គ្មាន​ផ្លែ រីឯ​ចម្ការ​ខ្លះ​ទៀត​កំពុង​ផ្កា និង​ខ្លះ​ទៀត​កំពុង​ចេញ​ក្ដិ​ប​តូច​ៗ​នៅឡើយ តែ​នេះ​មិនមែន​កសិករ​ប្រើ​ថ្នាំ​បញ្ជា ទេ គឺជា​រដូវ​ដំណាំ​ស្វាយ​នេះ​ត្រូវ​ចេញ​ផ្កា ផ្លែ តាម​បែប​ធ្ម​ជាតិ ។

លោក លាង ដា រស់នៅ​ឃុំ​ក​ន្ទឺ ១ ស្រុក​បាណ​ន់ បាន​ប្រាប់ «​កោះសន្តិភាព​» តាម​ទូរ ស័ព្ទ​ថា ដំណាំ​ស្វាយកែវ​រមៀត​របស់​លោក​ប្រមាណ ៥​ហិ​កតា ឆ្នាំ​នេះ​ប្រមូល​ផល​ស្ទើរ​មិន​បាន​ពាក់កណ្ដាល​ផង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ ។ គាត់​បាន​ត្អូញត្អែរ​ថា «​ឆ្នាំ​នេះ​ខ្ញុំ ខាតដើម​ច្រើន​គួរសម​ដែរ ព្រោះ​បញ្ជា​ស្វាយ​មិន​ផ្លែ​»​។ ត្រង់​បញ្ហា​នេះ​លោក លាង ដា ក៏​ដូច ឈ្មួញកណ្ដាល​ខាងលើ ហើយ​ក៏​មិន​ខុស​ពី​កសិករ​ដាំ​ស្វាយ​ដទៃ​ទៀត​ដែរ បាន​លើក​ឡើង ប្រហាក់ប្រហែល​គ្នា​ថា មូលហេតុ​ដែល​បញ្ជា​ស្វាយ​មិន​ផ្លែ ដោយសារ​ឆ្នាំ​នេះ​ខ្វះខាត​ទឹកភ្លៀង ពី​ដើមដៃ លុះ​បាន​ផល​បន្តិច​ប​ន្ទួ​ច​លក់​មិន​បាន​ថ្លៃ​ទៀត ។ ដូច្នេះ​ហើយ​ទើប​កសិករ​ភាគច្រើន ប្រឈម​នឹង​ការ​ខាតបង់ ។

ប៉ុន្តែ​កសិករ​ហាក់​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ខ្លះ​ៗ នៅ​ពេល​ពួក​គេ​និយាយ​ពី​ការ​រង​ចាំ​ប្រមូល​ផល​ស្វាយ​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុន​នេះ​ទៀត ដែល​ជា​រដូវ​កាល​ស្វាយ​ត្រូវ​ផ្លែ​តាម​បែប ធម្មជាតិ ដោយ​មិនបាច់​ប្រើ​ថ្នាំ​បញ្ជា ។

លោក ពុ​ច វាច្ចា ជា​ឈ្មួញ​ទិញ​ស្វាយ បាន​និយាយ​ថា ពេល​នេះ​ជិត​ផុត​ការ​ប្រមូល​ផល​ស្វាយ​ដែល​ប្រើ​ថ្នាំ​បញ្ជា​ហើយ តែ​ប្រហែល​ជាង ១​ខែ​ទៀត កសិករ​នឹង​ត្រូវ​ប្រមូល​ផល​ស្វាយ ដែល​ផ្លែ​តាម​រដូវ​កាល​វិញ​ម្ដង ។ លោក​ថា ពេល​នេះ​ដំណាំ ស្វាយ​ស្ទើរ​គ្រប់​ចម្ការ កំពុង​ផ្កា និង​កំពុង​ចេញ​ក្ដិ​ប​ស្ទើរ​បា​ក់មេក ។ ដូច្នេះ​លោក​រំពឹង​ថា កសិករ នឹង​ទ​ទូល​បាន​ផល​ច្រើន​ជាង​ពេល​នេះ ហើយ​អាច​ស្រង់​ដើម​វិញ​បាន​ខ្លះ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ