ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO ក្លាយ​ជាក្រុមហ៊ុន​ទី​ ១ ចែកចាយ​ទូរ​សព្ទ​ឆ្លាត​វៃ​មាន​បន្ទះ​ឈី​ប 5G ផ្គត់ផ្គង់​ដោយ Qualcomm Snapdragon 888 5G Mobile Platform

3 ឆ្នាំ មុន

ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០២០ ក្រុង​សិន​ជិន ប្រទេស​ចិន ៖ ក្រុមហ៊ុន OPPO…

ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០២០ ក្រុង​សិន​ជិន ប្រទេស​ចិន ៖ ក្រុមហ៊ុន OPPO បាន​ចេញ​សេចក្តី​ថ្លែងការ​ក្នុង​វេទិកា​ប្រចាំឆ្នាំ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល Snapdragon ក្នុង​ឆ្នាំ ២០២០ ស្តី​អំពី​គម្រោងសម្ពោធ​ទូរ​សព្ទ​វៃឆ្លាត​ត្រកូល Find X នា​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២១ ដែល​ជា​ត្រកូល​ទូរ​សព្ទឆ្លាត​វៃ​ដំបូង​គេ​បំផុត​ដែល​ប្រើប្រាស់​ប្រព័ន្ធ 5G មាន​លើ​បន្ទះ​ឈី​ប Qualcomm® Snapdragon™ 888 5G Mobile Platform ។ OPPO នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង ភាគី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ផ្សេង​ៗទៀត​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G និង​លើកកម្ពស់​ការ​ទទួលយក​បទ​ពិសោធន៍ 5G នេះជាលក្ខណៈ​សកល ។

លោក អា​លែ​ន វូ អគ្គនាយករង​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូ​ទាំង​ពិភពលោក

លោក អា​លែ​ន វូ អគ្គនាយករង​របស់​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូ​ទាំង​ពិភពលោក​បាន​ថ្លែង​ថា «​ជា​យូរ​មក​ហើយ​ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ ។ ពួក​យើង​សុទ្ធតែ​មាន​ទស្សនវិស័យ​ស្រ​ដៀង​គ្នាក្នុង​ការលើកកម្ពស់​បទ​ពិសោធន៍​គ្មាន​ដែន​កំណត់​នៃ​ប្រតិបត្តិការ​ទូរ​សព្ទ​វៃឆ្លាត​» ។ លោក​បាន​បន្ថែមទៀត​ថា «​ប្រ​សិន​ការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា 5G ក្លាយជា​រឿង​ពិតចាប់ផ្តើម​តាំងពីរ​បី​ឆ្នាំ​មុន​នោះមក​ទល់​ពេល​នេះ​ម្លេះ​សម​យើង​បានឃើញ​ពី​សក្តានុពល​ដ៏​សម្បើម​នៃ​បច្ចេកវិទ្យា 5G នេះ​រួចទៅ​ហើយ ។ ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G ចុង​ក្រោយ​បំផុតរបស់ Qualcomm ជា​អំណោយទាន​លើ​ការ​កែ​លម្អ​បច្ចេកវិទ្យា 5G បទ​ពិសោធន៍​ការ​យករូបភាព និង AI ។ ពួក​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ទី​មួយចែកចាយ​ទូរ​សព្ទ​វៃឆ្លាតដែល​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 888 នៅ​ត្រីមាស​ទី​មួយនៃឆ្នាំ ២០២១ ។ យើង​ជឿជាក់​ថាទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំ​យក​នូវ​បទ​ពិសោធន៍ ដែល​លើស​ពី​ការ​រំពឹង​ទុក​ជូន​ដល់​អ្នក​ប្រើប្រាស់​ទូ​ទាំង​សកលលោក​» ។

ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G បន្ទះ​ឈី​បរបស់​ទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំ​មក​នូវ​ភាពល្អ​ឥត​ខ្ចោះ នៃ​ការ​បំពេញ​មុខងារ​របស់​ទូរ​សព្ទ​វៃ ឆ្លាត ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​ដំណើរការ 5nm និង​ប្រើប្រាស់​ប្រព័ន្ធ Qualcomm® Snapdragon™ X60 5G Modem-RF System ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​ឈាន មុខ​គេ Snapdragon 888 5G Mobile Platform ធ្វើ​អោយ​ទូរ​សព្ទ​វៃឆ្លាត​បំពេញ​មុខងារ​ទូទៅ កាន់តែ​រលូន និង​អាច​ភ្ជាប់​ជាមួយនឹង​ដំណើរការ​ប្រព័ន្ធ 5G, ការ​ផ្តិត​យក​រូបភាព​, មុខងារ AI, និង​បទ​ពិសោធន៍​នៃ​ការ​លេង​ហ្គេ​ម លើ​ទូរ​សព្ទ​ត្រកូល Find X ស៊េរី ដែល​មាន​បន្ទះ​ឈី​ប 5G ។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android ដំបូង​គេ​របស់ OPPO គឺ​ប្រព័ន្ធ​គ្រប់គ្រង​ពណ៌ 10-bit Full-Path Color Management System ដែល​ទើបតែ​បើក សម្ពោធ​ក្នុង​វេទិការ OPPO INNO DAY 2020 កន្លង​ទៅ​ថ្មី​ៗ​នេះ បន្ទះ​ឈី​ប​ថ្មី​នេះ នឹង​ធ្វើ​អោយ​កាមេរ៉ា និង​ការ​បង្ហាញ​រូបភាព​នៅ​លើ​កញ្ចក់​ទូរ​សព្ទ​វៃឆ្លាត​សេរី​ថ្មី ត្រកូល Find X កាន់តែ​គ្មាន​ព្រំដែន​កំណត់ ។

OPPO ខិតខំ​ប្រឹងប្រែងដើម្បី​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេដែល​ជំរុញ និង​ផ្សព្វ ផ្សាយ​ពី​ប្រព័ន្ធ 5G ។ ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​បើក​សម្ពោធ​ផលិតផល​មួយ​ចំនួន​រួចទៅ​ហើយដែល​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 5G Mobile Platforms ។ ឧទាហរណ៍​ដូច​ជាទូរ​សព្ទ OPPO Reno 5G ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប Snapdragon855 គឺជា​ទូរ​សព្ទ​វៃឆ្លាត 5G ដំបូង​គេដែល​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប នៅខែឧសភា​ព ឆ្នាំ ២០១៩ ។ ដោយ​ផ្អែកទៅ​លើ​គុណភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរ​សព្ទ​វៃឆ្លាត OPPO Reno 5G នេះ​, នៅ​ខែមិថុនា ឆ្នាំ​ដដែល​, ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង​ក្រុមហ៊ុន Errisson, OPPO បាន​ឈ្នះ​ពានរង្វាន់ជា​អ្នក​អភិវឌ្ឍន៍​បណ្តាញ​បច្ចេកវិទ្យា 5G ល្អ​បំផុត​នៅ​អឺរ៉ុប (Best 5G Network Development in Europe)​។ ឆ្នាំ​ថ្មី​នេះ OPPO បើក​សម្ពោធ​ប្រព័ន្ធ​ប្រតិបត្តិការ 5G នៅ​លើ​ទូរ​សព្ទ​វៃឆ្លាតត្រកូល Find X, Reno3, Reno 4, ដែល​សុទ្ធតែ​បំពាក់​បន្ទះ​ឈី​ប Snapdragon Mobile Platform ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​, កិច្ច​សហប្រតិបត្តិការ​រវាង OPPO និង Qualcomm Technologies បាន​ពង្រីក​រហូត​ដល់​ការ​ដំណើរការ 5G CEP និង​នាឡិការ​វៃឆ្លាតដែល​សុទ្ធតែ​បំពាក់​ដោយបច្ចេកវិទ្យា​វៃឆ្លាត​របស់ Snapdragon ។

ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រក «​បច្ចេកវិទ្យាសម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌សម្រាប់​ពិភព លោក​» OPPO បាន​សហការ​ជាមួយ Qualcomm Technologies ការ​ស្រាវជ្រាវពី​អនាគតនៃ​លទ្ធភាព​បច្ចេកវិទ្យា 5G កិច្ច​សហប្រតិបត្តិការ​លើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន OPPO និងក្រុមហ៊ុន Qualcomm Technology បាន​ដំណើរការ​ទៅ​ដោយ​យោង​លើ​ការ​អភិវឌ្ឍន៍​ផលិតផល​ថ្មី​ៗ ។ ដើម្បី​ដាក់​ឲ្យ​មាន​ដំណើរការ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ 5G ក្នុង​ទីផ្សារ​សកល ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បាន​ធ្វើការ​ជាមួយ​គ្នា​ជា​ច្រើន​ដងដើម្បី​ធ្វើតេស្ត​លើ​ប្រព័ន្ធ 5G នេះ​ដោយ​សហការ​ជាមួយប្រតិបត្តិ​ករ​ធំ​ៗ​មួយ​ចំនួន​ជុំ​វិ​ពិភពលោក ។ ជា​ឧទាហរណ៍​, OPPO បាន​បង្កើត​ប្រព័ន្ធ DSS (Dynamic Spectrum Sharing) សម្រាប់​ចែករំលែក​ទិន្នន័យក្រោម​កិច្ច​សហប្រតិបត្តិការជាមួយ​ក្រុមហ៊ុន Ericsson, ក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Swisscom, និង​ក្រុមហ៊ុន Telstra នៅ​ខែធ្នូ ឆ្នាំ ២០១៩ ។ កាលពី​ខែក​ក្ត​ដាកន្លង​ទៅ​នេះ​, OPPO ក៏​បាន​ជួយ​តម្លើង បណ្តាញ 5G ដំបូង​គេ​នៅ​ចក្រភព​អង់គ្លេស ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Ericson, និង​ក្រុមហ៊ុន Vodafone ។

មក​ទល់​សព្វថ្ងៃ ក្រុមហ៊ុន OPPO បាន​ចាប់​ដៃគូ​សហការ​ជាមួយបណ្តាញ​ប្រតិបត្តិ​ករទូរ​សព្ទដៃ​ធំ​ៗ​ជាង 70 ក្រុមហ៊ុនទូ​ទាំង​ពិភពលោក ។ ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ទាំងនោះ ប្រតិបត្តិ​ករជាង 40 ក្រុមហ៊ុនបាន​សហការ​ជាមួយ OPPO ដើម្បី​ចែកចាយសេវា 5G ។ ការ​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំងឡាយ​នា​ពេល​កន្លង​មកបាន​ជំរុញ​អោយ​មានការ​អភិវឌ្ឍន៍​វិស័យ​ធុរកិច្ចគួរ​ជាទី​កត់សម្គាល់​ក្នុង​ទីផ្សារ​តំបន់រួម​មាន​ទីផ្សារ​នៅសហគមន៍​អឺរ៉ុប ជប៉ុន និង​អា​មេ​រិ​កឡាទី​ន ។ ភាព​ជោគជ័យ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ 5G នឹង​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ឡើង ប្រសិនបើ​គ្មាន​ការ​ចូលរួម​សហការ​ពី​ក្រុមបច្ចេកវិទ្យា​ជា​ដៃគូ​នានាដូច​ជា​ក្រុមហ៊ុន Qualcomm Technologies ជាដើម ។

លើ​វិ​ថី​ឆ្ពោះទៅ​រក​អនាគត​, OPPO នឹង​បន្ត​បេសកកម្ម​ការងារ​របស់​ខ្លួន ក្នុង​ជំនឿ​ដ៏​មុត មាំចំពោះ «​បច្ចេកវិទ្យា សម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌ សម្រាប់​ពិភពលោក​» ព្រមទាំងស្វាគមន៍ចំពោះ​ការ​ចូលរួម​សហការ​ជាមួយភាគី​ដៃគូ​នានាក្នុង​ការ​ចែករំលែក​អត្ថប្រយោជន៍រួម ។ តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយក្រុមហ៊ុន​ឈានមុខ​គេក្នុង​ឧស្សាហកម្មដូច​ជា​ក្រុមហ៊ុន Qualcomm Technologies, OPPO នឹង​ស្វែងរកគុណ​តម្លៃ​ និង​លទ្ធភាព​នានា​របស់​បច្ចេកវិទ្យា 5G បន្ថែម​ទៀតដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់ទូ​ទាំង​សកលលោក ដោយ​ភ្ជាប់​ជាមួយនឹង​ន​វានុ​វត្ត​ន៍​បច្ចេកវិទ្យានា​យុគ្គ​សម័យកាល​នៃ​បទ​ពិសោធន៍​អ៊ី​ន​ធឺ​ណេ​ត ។

អំពី OPPO
OPPO គឺជា​ក្រុមហ៊ុន​ផលិតផល​វៃឆ្លាតឈានមុខ​មួយ​ក្នុង​ពិភពលោក ។ ចាប់តាំងពី​ពេល​បើកដំណើរការទូរ​សព្ទ​ដៃ​វៃឆ្លាត​ដំបូង​គេ​របស់​ខ្លួន គឺ​ទូរ​សព្ទ “Smiley Face” កាលពី​ឆ្នាំ 2008, OPPO បាន​បន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​នាំ​យក​នូវ​ការ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ ចំ ពោះ​ការពេញចិត្តផ្នែក​សោ​ភណ្ឌ​ភាព និង​នវានុវត្តន៍​ភាព​បច្ចេកវិទ្យា ។ បច្ចុប្បន្ន OPPO ផ្តល់​ជូន​នូវផលិតផល​វៃឆ្លាត​ជា​ច្រើន ដូច​ជា ផលិតផលត្រកូល Find និង Reno ។ លើស​ពី​ផលិតផលវៃឆ្លាត OPPO បាន​ផ្តល់​ជូន​អ្នក​ប្រើប្រាស់នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ និង​សេវា​អ៊ី​ន​ធឺ​ណេ​តដូច​ជា OPPO Cloud និង OPPO+ ។ ក្រុមហ៊ុន OPPO បាន​បើក​ប្រតិបត្តិការ​ជាង 40 ប្រទេស និង​តំបន់ដោយ​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ចំនួន 6 និងមជ្ឈមណ្ឌល​ស្រាវ ជ្រាវ និង​អភិវឌ្ឍន៍ចំនួន 4 នៅ​ទូ​ទាំង​ពិភពលោក រួម​បញ្ចូល​ទាំង មជ្ឈមណ្ឌលរចនា​អន្តរ ជាតិ នៅ​ទីក្រុង​ឡុ​ង​ដ៍ផង​ដែរ ។ បុគ្គលិក​របស់ OPPO ជាង 40,000 នាក់ កំពុង​បំពេញការងារ​យ៉ាង​ស្វិតស្វាញក្នុងបុព្វហេតុ​កសាង​ជីវិត​ដ៏​ប្រសើរ​មួយ​សម្រាប់​អតិថិជន​ទូរ​ទាំង​ពិភពលោក ។

Qualcomm and Snapdragon គឺជា​និមិត្តសញ្ញា ឬ​ជា​និមិត្តសញ្ញាដែល​បាន​ចុះបញ្ជី ដោយក្រុមហ៊ុន Qualcomm Incorporated ។ Qualcomm Snapdragon គឺជា​ផលិត ផលរបស់​ក្រុមហ៊ុន Qualcomm Technologies, Inc រឺ​/​ជាមួយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័​ន​នានា ៕ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ