ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ពិធី​ដង្ហែ​អ្នកតា «​ស៊ី​ន​តូ​» នៅ​ជប៉ុន
ជនជាតិ​ជប៉ុន​ចូលរួម​ដង្ហែ​អ្នកតា ស៊ី​ន​តូ ជា​ពិធី​មួយ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខណ្ឌ​អាសា​គូ​សា ក្រុង​តូ​ក្យូ ដោយ​មាន​អ្នកចូលរួម​ជាង​១​លាន​នាក់

១-​ពិធី​ដង្ហែ​អ្នកតា «​ស៊ី​ន​តូ​» នៅ​ជប៉ុន
ជនជាតិ​ជប៉ុន​ចូលរួម​ដង្ហែ​អ្នកតា ស៊ី​ន​តូ ជា​ពិធី​មួយ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខណ្ឌ​អាសា​គូ​សា ក្រុង​តូ​ក្យូ ដោយ​មាន​អ្នកចូលរួម​ជាង​១​លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ។

២- ប្រកួត​សមត្ថភាព​ហោះហើរ
លោក​ប៉ូ​ល បុ​ន​ហុ​ម អាកាសយានិក​ពី​ក្រុម «​បុ​ន​ហុ​ម​» ប្រណាំង​យន្តហោះ ក្នុង​ជុំ​ចុង​ក្រោយ​នៅ​ទីលាន «​រ៉េ​ត​ប៊ូល​» ក្រុង​ស៊ី​បា ប្រទេស​ជប៉ុន​។ ជា​លទ្ធផល​លោក​ប៉ូ​ល បុ​ន​ហុ​ម បាន​ឈ្នះ​ការ​ប្រកួត​ប្រចាំឆ្នាំ​២០១៥ ។

៣-​ជ្រូកព្រៃ​កម្រ
ជ្រូកព្រៃ​មេ និង​កូន​ដើរ​ក្នុង​សួនសត្វ​ក្រុង​ប៊ែរ​ឡាំង ប្រទេស​អា​ល្លឺម៉​ង់ ។ បច្ចុប្បន្ន​តាម​ការ​ប៉ាន់​ប្រមាណ​មាន​ជ្រូកព្រៃ​នៅ​តំបន់​អា​មេ​រិ​ក​ខាងជើង និង​អឺរ៉ុប ប្រហែល​៣.០០០​ក្បាល ។

៤-​ស្វា​សំណាងល្អ
សេន​ដ្រា ជា​ស្វា​អាយុ​២៨​ឆ្នាំ ដែល​ចិញ្ចឹម​នៅ​ឧទ្យាន​ក្រុង​ប៊ុ​យ​អេ​ណូ​ស៊ែរ តាំងពី​២០​ឆ្នាំ​មុន បច្ចុប្បន្ន​មានសំណាង​ត្រូវ​តុលាការ​សម្រេច​ឱ្យ​មាន​សិទ្ធិ​ទៅ​រស់នៅ​កន្លែង​ថ្មី​មាន​លក្ខណៈ​ល្អ​ជាង ។

៥-​ពិព័រណ៍​រូបចម្លាក់
អ្នកទេសចរ​ទស្សនា​រូបចម្លាក់​ខ្សាច់​ដាក់​តាំង​បង្ហាញ​នៅ​ក្រុង​ពី​សេស បូ​ហេ​មី​យ៉ា ភាគ​ខាងត្បូង ប្រទេស​ឆែក ។ ពិធី​នោះ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំលឹក​ដល់​លោក​ច​ន ប៊ូ​ស អ្នក​បង្កើត​ប្រទេស​ឆែក ។

៦-​សារមន្ទីរ​រាត្រី
ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឈុត​បុរាណ​ដើរ​ទស្សនាការ​តាំងពិព័រណ៍​លើ​ដងផ្លូវ​ស្តី​ពី «​យុគសម័យ​សង្គ្រាម​វ៉ា​សូ​វី​» នៅ​ក្រុង​វ៉ា​សូ​វី ប្រទេស​ប៉ូ​ឡូញ ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ឬ​ហៅ​ថា សារមន្ទីរ​អឺរ៉ុប​រាត្រី ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកទេសចរ​ទស្សនា​នៅ​ពេល​យប់ ។

៧-​ពិព័រណ៍​ផ្កា​នៅ​ម៉ា​ឡេ​ស៊ី
កុមារី​ម្នាក់​ដើរ​គយគន់​ផ្កា​ក្នុង​ពិព័រណ៍​ផ្កា​នៅ​ក្រុង​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

៨-​គោ​មាឌ​ល្អិត
«​សេ​ប៊ូ​» គោ​តូច​ពណ៌​សលាយ​ក្រហម​លោតរំលង​គល់ឈើ​ក្នុង​សួនសត្វ​នៅ​ក្រុង​បា​សែ​ល ប្រទេស​ស្វ៊ី​ស ។ ភាព​លេចធ្លោ​របស់​គោ​នោះ គឺ​មាន​រូបរាង​ស្អាត​គួរ​ឱ្យ​គយគន់ ៕