ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទស្តាតអូឡាំពិក និង​កន្លែង​ហាត់​​ប្រាណផ្សេងៗទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុ​ជន​ និង​កីឡា ​បាន​ប្រកាស​ផ្អាក​ការ​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ ​នេះ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុ​ជន​ និង​កីឡា ​បាន​ប្រកាស​ផ្អាក​ការ​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ ​នេះ ​បាន​សម្រេច​ការ​ផ្អាក​ការ​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។

ក្រសួង​អប់រំ យុវជន ​និង​កីឡា ​«សូម​ជម្រាប ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​សហព័ន្ធ​កីឡា​ជាតិ បុគ្គលិក​អប់រំ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា និង​សាធា​រណជន​ទាំងអស់ ដែល ហាត់ប្រាណ ឬ​លេង​កីឡា និង​ហាត់​ហ្វឹកហ្វឺន ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ មេត្តា​ជ្រាប​ថា​ដើម្បី​ឆ្លើយ​តប តាម​តម្រូវការ​ចាំបាច់​របស់​ក្រសួងសុខា​ភិ​បាល ក្នុង​ការ​យក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​ប្រមូល សំណាក​ធ្វើតេស្ត​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច ផ្អាក​ការ​ហាត់ប្រាណ ការ​លេង​កីឡា ការ​ហាត់​ហ្វឹកហ្វឺន​កីឡា​គ្រប់​ប្រភេទ និង​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ថ្ងៃ​ទី​០៧ រហូត​ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០​ ។

បុគ្គលិក​អប់រំ​ដែល​មាន​ទីតាំង បម្រើ​ការងារ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បន្ត​ធ្វើការ​តាម​អន​ឡាញ​»។

ក្រសួង​បន្ត​ថា​ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម ឯកឧត្តម លោក​ជំទាវ លោក លោកស្រី បុគ្គលិក​អប់រំ កីឡាករ កីឡាការិនី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ​

អត្ថបទសរសេរ ដោយ