ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តេចប្រដាល់​ ប៉ាក់​គី​អៅ ជាប់​ឆ្នោត​ជា​ប្រ​ធាន​​​​​​​​​​​គណបក្ស​ថ្មី​របស់​លោករ៉ូ​ទ្រី​ហ្គោ ឌូ​ដឺ​តេ

3 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី Rappler របស់​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា ស្តេច​ប្រដាល់ ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao)…

ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី Rappler របស់​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា ស្តេច​ប្រដាល់ ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​មួយ​រូប​នោះ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស PDP-Lanban ដែល​គណបក្ស​នយោបាយ​របស់​ប្រធា​នាធិបតី​បច្ចុប្បន្ន រ៉ូ​ទ្រី​ហ្គោ ឌូ​ដឺ​តេ (Rodrigo Duterte) ខណៈ​ដែល​ស្តេច​ប្រដាល់​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​សម្រាប់​តំណែង​ជា​ប្រធានាធិបតី នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ ២០២២ ខាង​មុខ​។

លោក​ប៉ាក់​គី​អៅ បាន​ស្បថ​ចូល​កាន់​តំណែង​ថ្មី​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី ២ ធ្នូ កន្លង​ទៅ ដើម្បី​ជំនួស​តំណែង​អតីត​ប្រធាន​គណបក្ស​ចាស់ និង​ជា​សមាជិក​ព្រឹទ្ធសភា​គឺ​លោក Koko Pimentel ដែល​សព្វ​ថ្ងៃជា​អនុប្រធាន​ប្រតិបត្តិ​របស់​គណបក្ស PDP-Laban ។

សូម​បញ្ជាក់​​ថា កិច្ច​ពិភាក្សា​របស់ ប៉ាក់​គី​អាវ ដែល​ឈរឈ្មោះ​ជា​បេក្ខជន​កំពូល​របស់​ប្រទេស​ហ្វី​លី​ពី​ន មាន​ភាពរឹងមាំ នឹង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ហ្វី​លី​ពី​ន ចាប់តាំងពី​មុន​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​គាត់​បាន​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​គាត់​មិន​ទាន់​បាន​បង្ហាញ​ពី​ផែនការ​នយោបាយ​ណាមួយ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២២ នៅឡើយ​ទេ​។ ស្រប​ពេល​ដែល​កន្លង​មក​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​ដឺ​តេ បាន​ទទូច​ម្តង​ហើយ​ម្តងទៀត ទៅ​កាន់ ប៉ាក់​គី​អាវ ជា​សាធារណៈ ដើម្បី​ឱ្យ​គាត់​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ