ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទៅ​កាន់​សុគតិ​ឬ​ទុគ្គតិ​ ខ្លួនឯង​ជា​អ្នក​សម្រេច

3 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ដំណើរ​ជីវិត​ទៅ​ក្នុង​អតីតជាតិ​របស់​សត្វលោក​ទាំងអស់​ទោះ​ក្នុង​អបាយភូមិ​ក្តី ក្នុង​មនុស្សលោក​ក្តី ទេវ​លោ​ក្តី​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ អ្ន​ក​​ណា​ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ​លុះ​ស្លាប់​ទៅ​នឹង​បាន​ទៅ​កាន់​អបាយភូមិ ចំណែក​សត្វ​ណា​ប្រតិបត្តិ​ត្រឹម​ត្រូវជា​ផ្លូវ​សុចរិត​នឹង​ដឹកនាំ​ដំណើរ​ជីវិត​ទៅ​កាន់​សុគតិភព ។ បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​មាតា ក្នុង​បិតា ក្នុង​ព្រះ​សម្ពុទ្ធ…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ដំណើរ​ជីវិត​ទៅ​ក្នុង​អតីតជាតិ​របស់​សត្វលោក​ទាំងអស់​ទោះ​ក្នុង​អបាយភូមិ​ក្តី ក្នុង​មនុស្សលោក​ក្តី ទេវ​លោ​ក្តី​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ អ្ន​ក​​ណា​ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ​លុះ​ស្លាប់​ទៅ​នឹង​បាន​ទៅ​កាន់​អបាយភូមិ ចំណែក​សត្វ​ណា​ប្រតិបត្តិ​ត្រឹម​ត្រូវជា​ផ្លូវ​សុចរិត​នឹង​ដឹកនាំ​ដំណើរ​ជីវិត​ទៅ​កាន់​សុគតិភព ។

បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​មាតា ក្នុង​បិតា ក្នុង​ព្រះ​សម្ពុទ្ធ ក្នុង​សាវក​របស់​ព្រះ​តថាគត ជន​នោះ​រមែង​មាន​បាប​ធ្ងន់ ។ បណ្ឌិត​ទាំងឡាយ​រមែង​តិះដៀល​បុគ្គល​នោះ លុះ​បែក​កាយ​ទម្លា​យ​ខន្ធ​ទៅ​កាន់​បរលោក គេ​រមែង​ទៅ​កាន់​អបាយភូមិ​ជាក់​ជា​មិន​ខាន ព្រោះ​ការ​ប្រព្រឹត្ត​ប្រាសចាក​គុណធម៌​នោះ​ឯង ។​

ចំណែក​បុរស​ស្ត្រី​ណា​ប្រតិបត្តិ​ល្អ​ត្រឹមត្រូវ​ចំពោះ​អ្នក​មានគុណ​ខាងលើ នរ​ជន​នោះ​រមែង​បាន​នូវ​បុណ្យ​កុសល​ដ៏​ច្រើន ។ បណ្ឌិត​ទាំងឡាយ​រមែង​សរសើរ​មិន​ដាច់ លុះ​ជន​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ រមែង​រីករាយ​ក្នុង​ស្ថាន​ទេវលោក​ព្រោះ​ការ​ប្រព្រឹត្ត​ត្រូវ​តាម​គន្លង​ធម៌​ហ្នឹងឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ