ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងតូច​​៣នាក់​ នាំគ្នា​បេះផ្លែល្ហុងខ្វងយក​មក​ដុតហូប បណ្តាល​ឱ្យ​ពុល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​ចំនួន​៣​នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ហូប​ផ្លែ​ល្ហុង​ខ្វង​ ​បណ្តាល​ឲ្យ​ពុល​។ ​ហេតុការណ៍​ខាងលើនេះ​បានបង្ក​ការ​​ភ្ញាក់ផ្អើល​កើត​ឡើង​​កាលពី​​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០២០ នៅ​ភូមិ​ចក់​ពួក…

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​ចំនួន​៣​នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ភ្លាម​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ហូប​ផ្លែ​ល្ហុង​ខ្វង​ ​បណ្តាល​ឲ្យ​ពុល​។

​ហេតុការណ៍​ខាងលើនេះ​បានបង្ក​ការ​​ភ្ញាក់ផ្អើល​កើត​ឡើង​​កាលពី​​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០២០ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​៖​ ក្មេងប្រុសរង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ទី ភ​ត្រា ​អាយុ៥​ឆ្នាំ​ ២-​ឈ្មោះ សំអាង រ៉ា​យុន អាយុ​៥​ឆ្នាំ​ និង​៣-​ឈ្មោះ សំអាង រ៉ា​យុគ អាយុ​៣​ឆ្នាំ ។ ក្មេង​ប្រុសរងគ្រោះទាំង​​៣នាក់​​រស់នៅភូមិឃុំកើតហេតុ​​ខាងលើ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ប្រុស​ទាំង៣​នាក់ មិន​បាន​នៅផ្ទះទេ​ ដោយ​រវល់​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ និង​ទុក​ក្មេង​ៗ​ទាំង៣នាក់​នេះ​ឱ្យ​នៅ​​ផ្ទះ ។

លោកអធិការ​បាន​បញ្ជាក់​បន្ត​ថា ពេល​នោះ​ក្មេង​ប្រុស​ទាំង៣​នាក់ បាន​នាំ​គ្នា​បេះ​ផ្លែ​ល្ហុង​ខ្វង​ដែល​ដុះ​តាម​របង​យក​មក​ដុត​ហូប​ ​បណ្តាល​ឱ្យ​ពុល​ក្អួត​ច​ង្អោរ​តែ​ម្តង ​ទើប​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​និង​អ្ន​ជិតខាង​ដឹក​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក ប៉ុន្តែ​ដោយ​សារ​មាន​អាកា​រៈ​ធ្ងន់ធ្ងរពេក​ ទើប​នៅ​នៅ​វេលា​ម៉ោង​១​ថ្ងៃ​ទី​៣​ខែវិច្ឆិកា ក្មេង​ប្រុសរងគ្រោះ​ទាំង​៣​នាក់​ខសាងលើ​ ត្រូវ​បាន​​​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយ​ចេក ដាក់​ស៊ី​រូ​ម រួច​​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គល​បូ​រី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ