ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ទាំងអស់​ក្នុង​លោក​កើតឡើង​អំពី​មនុស្ស

3 ឆ្នាំ មុន

មនុស្ស​ខ្លះ​មិន​ស្គាល់​សេចក្តី​ពិត​នៃ​ជីវិត​ទេ គេ​ចេះ​ត្រឹមតែ​សន្សំរឿង​អាក្រក់​ៗ​មក​ដាក់​ទុក​ក្នុង​ខ្លួន មក​ទម្លាយ​សេចក្ដីសុខ​របស់​ខ្លួនឯង វា​ជា​ការ​ឆោតល្ងង់​ណាស់​ព្រោះ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ ខំ​ស្ពាយ​រឿងរ៉ាវ​ទាំង​ក្នុង​អតីតកាល​ខ្លះ ក្នុង​បច្ចុប្បន្ន​ខ្លះ ពិតជា​ធ្ងន់​ពេក​ហើយ ។ តាម​ពិត​រឿងរ៉ាវ​ក្នុង​លោក​នេះ វា​កើតឡើង​ពី​គំនិត​របស់​មនុស្ស​ទាំងអស់…

មនុស្ស​ខ្លះ​មិន​ស្គាល់​សេចក្តី​ពិត​នៃ​ជីវិត​ទេ គេ​ចេះ​ត្រឹមតែ​សន្សំរឿង​អាក្រក់​ៗ​មក​ដាក់​ទុក​ក្នុង​ខ្លួន មក​ទម្លាយ​សេចក្ដីសុខ​របស់​ខ្លួនឯង វា​ជា​ការ​ឆោតល្ងង់​ណាស់​ព្រោះ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ ខំ​ស្ពាយ​រឿងរ៉ាវ​ទាំង​ក្នុង​អតីតកាល​ខ្លះ ក្នុង​បច្ចុប្បន្ន​ខ្លះ ពិតជា​ធ្ងន់​ពេក​ហើយ ។

តាម​ពិត​រឿងរ៉ាវ​ក្នុង​លោក​នេះ វា​កើតឡើង​ពី​គំនិត​របស់​មនុស្ស​ទាំងអស់ ព្រោះ​បើ​មិន​មានចិត្ត​គិត​ធ្វើ​ទេ មានរឿង​ទាំងនោះ​មកពីណា ហេតុនេះ​ពុទ្ធបរិស័ទ​គួរ​រៀន​អប់រំ​ចិត្ត​ខ្លួនឯង​ឱ្យ​ស្ថិត​ក្នុង​កម្មដ្ឋាន សីល សមាធិ ជា​ចិត្ត​ស្អាត ឈ្វេងយល់​ពី​ជីវិត​ពិត​ឱ្យ​ស្គាល់​សេចក្តី​ពិត​នៃ​ជីវិត​ទើប​ចិត្តស្ងប់​ទៅ​បាន ។

ការ​អប់ចិត្ត​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​កុំឱ្យ​លោត​កញ្ជ្រោល​ទៅ​តាម​អារម្មណ៍ ជា​ចិត្តស្ងប់​ប្រាសចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ទើប​ចិត្ត​មិន​សន្សំរឿង មិន​សន្សំ​ទុក្ខ​កង្វល់​យក​មក​ដាក់​ទុក​ក្នុង​ខ្លួន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ