ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់​ជ្រុល​ក្រោយ​ពេល​សម្រាលកូន កុំ​ភ័យ​គ្រាន់តែ​អនុវត្ត​តាម​វិធី​នេះ !

3 ឆ្នាំ មុន

ការ​ឡើង​ទម្ងន់ ក្រោយ​ពេល​សម្រាលកូន ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ត្រៀម​ទុក​ថាមពល​សម្រាប់​ផ្តល់​ទៅ​ទារក​ពេល​បំបៅ​ដោះ ។ តែ​នេះ​ក៏​មិនមែន​ជា​ការ​ល្អ​ដែរ​សម្រាប់​សុខភាព​ម្តាយ ព្រោះ​ថាបើ​ឡើង​ទម្ងន់​ពេក វា​បង្ក​ទៅ​ជា​ជំងឺ​ធាត់ ហើយ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព ។ ជិត​ពាក់កណ្តាល​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់…

ការ​ឡើង​ទម្ងន់ ក្រោយ​ពេល​សម្រាលកូន ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ត្រៀម​ទុក​ថាមពល​សម្រាប់​ផ្តល់​ទៅ​ទារក​ពេល​បំបៅ​ដោះ ។ តែ​នេះ​ក៏​មិនមែន​ជា​ការ​ល្អ​ដែរ​សម្រាប់​សុខភាព​ម្តាយ ព្រោះ​ថាបើ​ឡើង​ទម្ងន់​ពេក វា​បង្ក​ទៅ​ជា​ជំងឺ​ធាត់ ហើយ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព ។ ជិត​ពាក់កណ្តាល​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ឡើង​ទម្ងន់​លើស​ធម្មតា ក្រោយ​ពេល​មាន​ផ្ទៃពោះ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ការពារ​ជំងឺឆ្លង​អា​មេ​រិ​ក CDC ។ ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗក្នុង​ការ​សម្រក​ទម្ងន់​ក្រោយ​ពេល​មាន​ផ្ទៃពោះ ៖

១. កុំ​តម​ជ្រុល​ពេក ៖ ការ​តម​ជ្រុល​ពេក ធ្វើ​ឱ្យ​អ្នក​បាត់បង់​កាឡូរី​ច្រើន ក្នុង​ពេល​យ៉ាង​ខ្លី ។ វា​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង និង​មិន​អាច​មើលថែ​កូន​របស់​អ្នក​បាន​គ្រប់គ្រាន់ ។ ជាង​នេះ​ទៅ​ទៀត វា​នឹង​ធ្វើ​ឱ្យ​ជីវជាតិ​ដែល​កូន​អ្នក​ត្រូវ​ទទួល​បាន​ពី​ការ​បៅដោះ​ខ្វះខាត ។ ដូចនេះ​អ្នក​គួរ​គប្បី​កាត់​បន្ថយ​កាឡូរី​បន្តិច​ម្តង​ៗ ។

២. បំបៅ​ដោះ​កូន ៖ ប្រភព​គួរ​ឱ្យ​ទុកចិត្ត​របស់​អង្គការ​សុខភាព​ពិភពលោក វិទ្យាស្ថាន​ប​ចេ្ច​ក​ទេស​កុមារ​អា​មេ​រិ​ក និង CDC ណែនាំ​ឱ្យ​បំបៅ​កូន​ដោយ​ទឹកដោះ ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​របស់​អ្នក​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ជីវិត ឬ យូរ​ជាង​នេះ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក និង​កូន​របស់​អ្នក ។

៣. បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ៖ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ត្រូវ​បាន​បង្ហាញ​ថា ជួយ​ដល់​ការ​សម្រក​ទម្ងន់ ព្រោះ​វា​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​មិនសូវ​ស្រូប​យក​កាឡូរី​ពី​អាហារ ជួយ​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត និង​ជួយ​ដល់​ការ​បន្ទោ​របង់​ផង​ដែរ ។

៤. ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ យោង​តាម​ការ​សិក្សា​ឆ្នាំ ២០១៦ របស់ CDC បានឱ្យ​ដឹង​ថា ការ​ទទួលទាន​ទឹក​អាច​បង្កើន​ការ​រំលាយ​អាហារ​របស់​អ្នក ដែល​នាំ​ឱ្យ​ស្រក​ទម្ងន់ ដោយ​ហេតុផល​ដូច​ខាងក្រោម ៖

  • ​ទឹក​ជួយ​បង្កើន​ការ​រំលាយ​អាហារ (Metabolism) របស់​អ្នក ។
  • ទឹក​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត និង​អាច​កាត់​បន្ថយ​ចំណង់​អាហារ ។
  • ​ពេល​ខ្លះ​វា​ពិបាក​សម្រាប់​រាង​កាយ​របស់​អ្នក ដើម្បី​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ឃ្លាន និង​ការ​ស្រេកទឹក ។ ដូចនេះ​ការ​ទទួលទាន​ទឹក​អាច​ជួយ​ឱ្យ​អ្នក​បាត់​ឃ្លាន​មួយ​ផ្នែក​ដែរ ៕ ប្រភព ៖ healthline

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ