ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់រាយការណ៍ លុះចាប់បានបែកធ្លាយបន្តបន្ទាប់​​​៣ករណី​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ជនសង្ស័យ​ម្នាក់ដែល​ជាប់​ពាក់​ព័​ន្ធ​​បទល្មើស​៣​ករណី ​ ត្រូវ​​កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​គ្នា​​តាម​ចាប់ខ្លួន​បាន​ហើយ​ ។ តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី១ ខែធ្នូ​ ឆ្នាំ​២០២០…

ខេត្តសៀមរាប​ ៖​ ជនសង្ស័យ​ម្នាក់ដែល​ជាប់​ពាក់​ព័​ន្ធ​​បទល្មើស​៣​ករណី ​ ត្រូវ​​កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​គ្នា​​តាម​ចាប់ខ្លួន​បាន​ហើយ​ ។

តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី១ ខែធ្នូ​ ឆ្នាំ​២០២០ កន្លង​ទៅ ដោយសារ​ស្ត្រី​រូប​​នោះ៉​បានឃើញ​បុរសជាជនសង្ស័យ​​ម្នាក់​​ខាងលើ​ជិះ​ម៉ូតូ១​គ្រឿង ​ធ្លាប់​ចូល​កន្លែង​គាត់​​ធ្វើការ នៅ​ចំណុច ហាង​ពន្លឺ​អង្គរ ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ខេត្ត​សៀមរាប កាល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ កន្លង​ទៅ ហើយ​បាន​បន្លំ​លួច​យក​ទូរ​សព្ទ័​​របស់គាត់​ទៅបាត់​ ។

តាម​ប្រភព​ដដែលបាន​បន្ត​ថា ភ្លាម​ៗនោះ​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប និង​កម្លាំង​ត្រៀម​អន្តរាគមន៍ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​​មក​ដល់​កន្លែង​ដែល​ស្ត្រី​រូប​នោះ​បាន​រាយ ការណ៍ និ​ង​បាន​នាំ​បុរស​ជាជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សាកសួរ​។​

តាម​ប្រភពដដែលបានប​ន្ត​ថា នៅពេល​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​ស្រាល ធ្វើការ​សាកសួរ ទើប​ដឹង​ថា ជន​សង្ស័យ​​ខាងលើ​ឈ្មោះ វ៉ាង វន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​នគរភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួចទូរ​សព្ទ​ដៃ និង​ប្រាក់​ និង​អំពើ​លួច​ម៉ូតូ​ ព្រមទាំង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១០/២០១៦ ចុះ​ថ្ងៃ​ទី​០៥ ខែកុម្ភ​: ឆ្នាំ​២០១៦ ចេញ​ដោយ​លោក កូយ សៅ ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​ខេត្ត​សៀមរាប ពី​បទ​ប៉ុនប៉ង​​ចាប់បង្ខំ​​សេពសន្ថវ​: កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ២០១៤ នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ផង​ដែរ​។​

សមត្ថកិច្ច​បន្ថែម​ថា វត្ថុ​តាង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ គឺ​មាន​ស្នាម​ដាប់​និង​ឈូស​លេខ​តួ និង​លេខ​ម៉ាស៊ីន អស់ នៅ​លេខ​ពីរ​ខ្ទង់​ខាង​ចុង នៅ​សល់​ត្រឹម​លេខ​លេខ ៥១៦៥៣​។ ជា​ម៉ូតូ​ដែល​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​លួច កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ នៅ​ចំណុច​ខាងជើង​ស្ពាន​អង្គរ ស្ថិត​នៅ​ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០២០ នេះ​កម្លាំង​នគរបាល​ក្រុង​សៀមរាប ដោយ​ទទួល​បានការ​ឯកភាព​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដក​វត្ថុ​តាង​យក​មក​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ