ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ខ្មែរ​៣​ដួង ត្រៀម​បំបែក​វិជ្ជា​គុន​ជាមួយ​តារា​ថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​លេចធ្លោ​មួយ​ចំនួន​ដែល​គេ​ដឹង​ថា មានឈ្មោះ​ល្បី​ប្រចាំ​ផលិតកម្ម​មួយ រួម​មាន រ៉ា​ប៊ី ស៊ូ​, ស៊ី​រី​កា និង សុវត្ថិ…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​លេចធ្លោ​មួយ​ចំនួន​ដែល​គេ​ដឹង​ថា មានឈ្មោះ​ល្បី​ប្រចាំ​ផលិតកម្ម​មួយ រួម​មាន រ៉ា​ប៊ី ស៊ូ​, ស៊ី​រី​កា និង សុវត្ថិ ឌី​ធា​រិ​កា កំពុង​តែ​មាន​ជំនឿ​ចិត្តខ្លាំង​ដូច​គ្នា​គ្រា​ដែល​ទ្រនំ​របស់​ពួក​គេ​បាន​បំបែក​ទីផ្សារ​ឱ្យ​ពួក​គេ​កាន់តែ​ហក់​ឡើង​។ ពួក​គេ​ទាំង​៣ ព្រមទាំង​សមាជិក​ប្រមាណ​ជិត​៣០​រូប​ទៀត នឹង​ចាប់​ដៃគូ​យ៉ាង​កៀក​កិត​ជាមួយ​តារា​ថៃ ដើម្បី​ឱ្យ​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត​។

ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០២០ ក្នុង​ជំនួប​មួយ​ជាមួយ​តារា​ស្រី​ទាំង​៣ ដែល​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ស្ថានីយទូរទស្សន៍ ។ តារាចម្រៀង​ស្រី​ទាំង​៣​ដែល​យុវ​វ័យ​មានការ​ចូល​ចិត្តច្រើន​ដូច​គ្នា​នឹង​ចូលរួម​សម្តែង​សិល្បៈ​ចម្រៀង​ជាមួយ​តារា​ថៃ​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា​។ តារា​ទាំងនោះ​នឹង​បង្ហាញ​សមត្ថភាព​ច្រៀង​ឱ្យ​ផលិតកម្ម​មួយ​ល្បីល្បាញ​ក្នុង​ប្រទេស​ថៃ​។

កញ្ញា ស៊ូ ស៊ី​រី​កា បាន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ថា នាង​សប្បាយ​រីករាយ​ដែល​បាន​សហការ​នឹង​តារា​ថៃ​ជាមួយ​ស្ទីល​ថ្មី​ៗ​ដែល​ភាគី​ទាំង​២​មាន​តិច​និ​ច​ល្អ​សម្រាប់​អ្នក​ទស្សនា​។ នេះ​ជា​បទ​ពិសោធន៍​ថ្មី​ដែល​នាង​ទទួល​បាន​សម្រាប់​យក​មក​អភិវឌ្ឍន៍​ខ្លួន ជា​ពិសេស​នាង​ក៏​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​ឈ្មោះ​ថា «​ជំនូន​» សម្រាប់​ជូន​អ្នកគាំទ្រ ហើយ​ជា​ស្ទីល​ថ្មី​ដែល​នាង​មិន​ដែល​មាន​ពី​មុន​មក​នោះ​ទេ​។

កញ្ញា រ៉ា​ប៊ី ម្ចាស់​បទ «​មាន់​ស្រែ​» ដែល​ល្បី​ដល់​ថៃ​ដែរ​នោះ បាន​ប្រាប់​ថា នាង​ត្រៀម​រួចរាល់​ហើយ​ជាមួយ​ក្រុម​ចម្រៀង​តារា​ថៃ​។ មិន​ថា ចម្រៀង​ថ្មី ឬ​ក្បាច់​រាំ គឺ​នាង​មាន​ចំណុច​ប្លែក​ៗ​បង្ហាញ​ហ្វេ​ន​ៗ​។ នាង​រីករាយ​ដែល​បាន​ខាង​ផលិតកម្ម​មាន​ចំណុច​អភិវឌ្ឍន៍​ទៅ​មុខ​ឱ្យទាន់​ប្រទេស​គេ​។

កញ្ញា​តូច​ច្រឡឹង តែ​ខ្លាំង​ផ្នែក​ច្រៀង​នឹង​ក្លាយជា​តារា​មាន​ទ្រនំ​ក្នុង​ផលិតកម្ម​ប្រមាណ​១​ឆ្នាំ​ហើយ​នោះ បាន​បញ្ជាក់​ដែរ​ថា នាង​ខ្ចី​សេចក្តី​ជាងគេ ប៉ុន្តែ​ក្រោយ​ពេល​រួមការ​ងារ​ជាមួយ​ខាង​ភាគី​ថៃ នាង​កាន់តែ​យល់​ដឹង​ពី​គន្លឹះ​ថ្មី​ៗ​ជា​បន្ត​ទៀត​ដែល​នាង​អាច​ចេះ​ពី​របៀប​ធ្វើការ​ថ្មី​ៗ​។ បទ​ចម្រៀង​ដែល​នាង​ថត​រួចរាល់​ធានា​ថា ពិតជា​ប្លែក ហើយ​ស្ទីល​មើល​មក​គឺ​ខុស​ពី​ច​រិ​ក​របស់​នាង​ខាងក្រៅ​តែ​ម្តង​។

ចំណែក​តារា​ក្នុង​ផលិតកម្ម​នេះ​ប្រមាណ​ជា​ច្រើន​ដួង មិន​ត្រឹមតែ​ធ្វើការ​ថត​ច្រៀង​សម្តែង​ជាមួយ​តារា​ថៃ​តែ​មួយ​មុខ​នោះ​ទេ ពួក​គេ​ទាំង​២​ប្រទេស​អាច​មាន​ថត​ភាពយន្ត​រួម​គ្នា ដើម្បី​ឆក់​យក​ការ​ទាក់ទាញ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ។ ហើយ​តាម​ទិស​ដៅ គឺ​ចង់​ចាប់​យក​តារា​នៅ​អាស៊ាន​បន្ត​ទៀត ដើម្បី​ឱ្យ​ផុសផុល ដូច​ជា​តារាចម្រៀង​ហុងកុង កូរ៉េ ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ