ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាចា​បី​យ៉ាង​គួរ​ជ្រើសរើស​មួយ​ណា ?

3 ឆ្នាំ មុន

វាចា​មាន​បី​យ៉ាង​គឺ វាចា​លាមក​១ វាចា​ផ្កា​១ និង មធុ​វាចា​១ ។ វាចា​លាមក បាន​ដល់​ការ​និយាយ​កុហក វាចា​ផ្កា បាន​ដល់​ការ​និយាយ​ពាក្យ​ពិ​រោះ…

វាចា​មាន​បី​យ៉ាង​គឺ វាចា​លាមក​១ វាចា​ផ្កា​១ និង មធុ​វាចា​១ ។ វាចា​លាមក បាន​ដល់​ការ​និយាយ​កុហក វាចា​ផ្កា បាន​ដល់​ការ​និយាយ​ពាក្យ​ពិ​រោះ ហើយ​មាន​ប្រយោជន៍ មធុ​វាចា​ជា​ផ្អែម​ដូច​ទឹកឃ្មុំ ។ វាចា​ទាំំ​ង​បី​នេះ វាចា​លាមក​បុគ្គល​មិន​គប្បី​ពោល​ឡើយ​ព្រោះ​នាំ​ឱ្យ​ខូចប្រយោជន៍ ។

មនុស្ស​និយាយ​កុហក​ជា​អ្នក​ខ្វះ​គុណធម៌​ច្រើន​ណាស់ ជា​បុថុជ្ជន​ថ្នាក់​អន់ ជា​មនុស្ស​ប្រៀប​ដូច​ជា​ឈើ​អណ្ដែត​ទឹក​តែលតោល​គ្មាន​អ្នក​រាប់រក ជា​មនុស្ស​គ្មាន​គុណធម៌​ទាំងឡាយ​រាប់​ទាំង​ការ​សង្រួម​ឥរិយាបថ​ផង ។

ត្រូវ​ដឹង​ថា មនុស្ស​យើង​ថ្លៃថ្នូរ​ដោយ​គុណធម៌ ដោយ​ចរិយា​សម្បត្តិ ឫកពា​រម្យទម ស្លៀកពាក់​សមរម្យ ពាក្យ​សម្ដី​ត្រឹមត្រូវ​មិន​ជ្រាយ​ពេក​មិន​រឹង​ពេក មាន​អត្ថន័យ​ខ្លឹមសារ​សមគួរ​ដល់​អ្នក​ស្ដាប់ ប្រយ័ត្ន​មាត់​រាល់ពេល​និយាយ មាន​ពេល​ត្រូវ​និយាយ​ក៏​និយាយ​តែ​ពាក្យពិត​ពាក្យ​មាន​ប្រយោជន៍ ពាក្យពីរោះ និង​និយាយ​ដោយ​ចិត្តសប្បុរស បើ​ស្ងៀម​ត្រូវ​ស្ងៀម​ដោយ​ចិត្តស្ងប់ ត្រូវ​វៀរ​ដាច់ខាត​នូវ​ពាក្យ​កុហក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ