ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការបង្កើតសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ ជីប ម៉ុង រួមចំណែកអភិវឌ្ឍសហគមន៍

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាពាណិជ្ជកម្មផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច របស់ក្រុមហ៊ុន ជីប…

រាជធានីភ្នំពេញ ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាពាណិជ្ជកម្មផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច របស់ក្រុមហ៊ុន ជីប ម៉ុង កំណត់យកការវិនិយោគ និងការអភិវឌ្ឍសហគមន៍ក្នុងតំបន់ឱ្យដើរទន្ទឹមគ្នា ។ ស្របពេលនឹងការលេចចេញជារូបរាងដ៏ធំស្កឹម ស្កៃនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង បានផ្សារភ្ជាប់ខ្លួនបណ្តើរៗក្នុងការកែប្រែសហគមន៍ដែលនៅជុំវិញផងដែរ ។

គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា សហគមន៍ជុំវិញសណ្ឋាគារ នឹងទទួលបានទាំងឱកាសការងារ ការកើនឡើងនៃភ្ញៀវទេសចរក្នុងសហគមន៍ និងការបរិច្ចាគទៅកាន់សង្គមវិញក្នុងវិស័យអប់រំ និងបរិស្ថាន ដែលជាសសរស្តម្ភនៃការទទួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន ជីប ម៉ុង និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផងដែរ ។

សម្រាប់ដំណាក់កាលដំបូងនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានជ្រើសរើសបុគ្គលិកបម្រើការបានចំនួន ១៦៥នាក់ ដែល ៩៥ភាគរយ គឺជាបុគ្គលិកជនជាតិខ្មែរ ។ នៅពេលដំណើរការពេញលេញ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនឹងត្រូវការបុគ្គលិកសរុបរហូតដល់ជាង៣០០នាក់សម្រាប់បំពេញការងារ ។

សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង បានដាក់ប្រព័ន្ធលូសងខាង កែលម្អនិងពង្រីកផ្លូវ១៧៨ ដែលស្ថិតនៅខាងមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយភ្ជាប់ពីមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ដោយចំណាយទឹកប្រាក់រហូតដល់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ក៏បានរួមចំណែកអភិរក្សសមិទ្ធផលរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅជាប់ភូមិផងនៃសណ្ឋាគារ ដោយបានជួយកែលម្អដំបូលអគារដ៏ទ្រុឌទ្រោមវ័យជាងមួយសតវត្សឲ្យថ្មីសន្លាង និងរក្សារចនាបទឲ្យនៅដដែលផងដែរ ៕ ដោយសហការ