ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! មនុស្ស៤នាក់ទៀតហើយឆ្លង​កូ​វី​ដ១៩ ពី​ព្រឹត្តិការ​សហគមន៍​២៨​វិច្ឆិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អះអាង​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤​នាក់​បន្ថែម​ពី​ព្រឹត្តិការណ៍​សហគមន៍ ២៩ វិច្ឆិកា សរុប​អ្នក​ឆ្លង​ចំនួន​២៣​នាក់​ហើយ ។យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អះអាង​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤​នាក់​បន្ថែម​ពី​ព្រឹត្តិការណ៍​សហគមន៍ ២៩ វិច្ឆិកា សរុប​អ្នក​ឆ្លង​ចំនួន​២៣​នាក់​ហើយ ។
យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០៤​នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​មាន ​៖

១-​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បូ​រី​លឹ​ម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ​ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ​ឈ្មោះ ឌី​ម​កំ​ព្យូ​ទ័​រ ផ្លូវ​ព្រះ​សីហ​នុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ​២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ​៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន ស្នាក់​នៅ​បូ​រី លឹ​ម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ ។

៣ -​កុមា​រា​ជនជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ​៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បូ​រី លឹ​ម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយ​ប្រុស​បុរស​អាយុ​២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ ២០២០ ។

៤ – បុរស​ជនជាតិ​ខ្មែរ អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះ​សីហ​នុ ជា​អ្នក​ប៉ះ​បាល់​ជាមួយ​អ្នកជំងឺ​ជាស​ស្ត្រី​អាយុ​២១​ឆ្នាំ ដែល​បាន​ចូល​ទៅ​ហាង​នោះ​ដែរ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ៤​នាក់​ខាងលើ​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

ក្រសួងបានលើកឡើងថា សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅ ឡើយទេ ហើយវីរុសដ៏កាចសាហាវនេះក៏មិនភ្លេចយើងដែរ បើយើងធ្វេសប្រហែសវីរុសនេះនឹងវ៉ៃលុកសរីរាង្គកាយយើងហើយ ។ ដូច្នេះ មានតែវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្លួនតាមការណែនាំខាងលើនេះទេ ដែល អាចជួយទប់ស្កាត់បានជាអតិបរិមានូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួន និងពីបុគ្គល ចម្លងរាតត្បាតក្នុងសហគមន៍ទ្រង់ទ្រាយធំ ។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​៣៣៥​នាក់ (​ស្ត្រី ៧៦​នាក់ និង​បុរស ២៥៩​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ