ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការចុះបង្ក្រាបផ្ទាល់ ករណី​គ្រឿងញៀ.ន នៅប៉ៃលិន ឃាត់ ៤នាក់ ថ្នាំញៀនជាច្រើន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ត្រូវបានស្នងការខេត្ត ដឹកនាំបញ្ជាកម្លាំងផ្ទាល់ ចូល​ចាប់បាន ៥នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត​។ ប្រតិបត្តិការនេះ បានធ្វើឡើង…

ខេត្តប៉ៃលិន​៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ត្រូវបានស្នងការខេត្ត ដឹកនាំបញ្ជាកម្លាំងផ្ទាល់ ចូល​ចាប់បាន ៥នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត​។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅ​ក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

ក្នុងសកម្មភាពបង្ក្រាបករណីគ្រឿងញៀននេះ ក្រៅពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ក៏មានការចូលរួម​ប្រតិបត្តិការពី​លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន និងលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា។

ក្នុង​ជនសង្ស័យទាំង ០៤នាក់នោះ មានស្រី ម្នាក់។ ប៉ូលិស ដកហូតសម្ភារៈវត្ថុតាង រួមមាន៖ ១- ម្សៅក្រាមសថ្លា សង្ស័យជាម៉ាទឹកកកសរុបចំនួន ១៩កញ្ចប់តូច ២- កាំបិតវែងចំនួន ០៤ដើម ៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ៤- ដែកកេះចំនួន ០៩ដើម ៥- ម្សៅរំសេវផ្ទុះចំនួន ១ដប ៦- ថង់ប្លាស្ទិក សម្រាប់វេចខ្ចប់ ចំនួន ០១ដុំ ៧- ទូរស័ព្ទដៃចំនួន ០២គ្រឿង។

ក្រោយឃាត់ខ្លួន ប៉ូលិស​ផ្នែកប្រឆាំងគ្រឿងញៀន បាននាំខ្លួនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ទៅ​កាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ