ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​បង្ហាញ​ពី​សកម្មភាព​ អគ្គនាយក​ពន្ធនាគារ មុន​ចូលរួម​ប្រជុំ​នៅ​ក្រសួងមហាផ្ទៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ធ្នូ ២០២០​នេះ បាន​បង្ហោះ​វី​ដេ​អូ…

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ធ្នូ ២០២០​នេះ បាន​បង្ហោះ​វី​ដេ​អូ បង្ហាញ​អំពី​សកម្មភាព​ឯកឧត្តម ឆែម សា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ​ពិភាក្សា​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដី​ពី​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​មក ។

តាម​រយៈ​វី​ដេ​អូ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង និង​ចម្លងជំងឺ​កូ​វី​ដ​-១៩ ដូច​ជា​ការ​ឆ្លងកាត់​ម៉ាស៊ីន​បាញ់​អាល់កុល ការ​លាងដៃ ដោយ​ទឹក​អាកុល និង​ការ​វាស់​កម្ដៅ ដោយ​កា​ម៉េ​រ៉ា វាស់​​កម្ដៅ ដោយ​ស្វ័យប្រវត្តិ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដី​ព្រាង ព្រះរាជក្រឹត្យ ស្ដី​ពី​ការ​បន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​, ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​អន្តរក្រសួង​, ឯកឧត្តម​អគ្គស្នងការ​, ឯកឧត្តម ឆែម សា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​៕

សូមទស្សនា វីដេ​អូ​ទាំងស្រុង​ពី​សកម្មភាព ឯកឧត្តម ឆែម សា​វុ​ធ មានដូចខាងក្រោម៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ