ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងតែយប់ស្ងាត់ ជាន់យកៗ ទីបំផុត ក្រឡាប់១ ខ្ទេចមុខ១

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រថយន្តមួយគ្រឿង ម៉ាក TITANIUM បុក​ជាមួយរថយន្តកូរ៉េ ពេញទំហឹង បណ្តាលអោយរថយន្តមួយគ្រឿងក្រឡាប់ និងមួយគ្រឿងទៀតខ្ទេចអស់មួយកំណាត់​ខាងមុខ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០…

ភ្នំពេញ៖ រថយន្តមួយគ្រឿង ម៉ាក TITANIUM បុក​ជាមួយរថយន្តកូរ៉េ ពេញទំហឹង បណ្តាលអោយរថយន្តមួយគ្រឿងក្រឡាប់ និងមួយគ្រឿងទៀតខ្ទេចអស់មួយកំណាត់​ខាងមុខ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៤០នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ចំណុចភ្លើងស្តុប ផ្លូវ២០០៤ កែងផ្លូវណតប្រ៊ីត នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សាក្សី ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TITANIUM ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF 5215 បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុ គោលបំនងបើកឆ្លងស្តុបទៅត្រង់ ស្រាប់តែរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Y 0010 បើកបរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា បណ្តាលឲ្យ​រថយន្តទាំងពីរគ្រឿង បុកគ្នាពេញ​ទំហឹង។ រថយន្ត​កូរ៉េ ក្រឡាប់​​​។ ចំណែករថយន្ត TITANIUM វិញ ខ្ទេចអស់មួយកំណាត់ខាងមុខ ផ្ទុះពោងសុវត្ថិភាពទាំងសងខាង។ ប៉ុន្តែសំណាងល្អហើយ ដែលអ្នកបើកបរ មិនមានរងរបួសធ្ងន់ធ្ងរ គ្រាន់តែខូចខាតរថយន្តទាំង ២គ្រឿងតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច វាស់វែង អូសយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅឯការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕    

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ