ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ចាប់​ផាកពិន័យ រយៈពេល​១៥​ថ្ងៃ តែ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ប៉ុណ្ណោះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ការងារ​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោកនាយ​ឧត្តមសេនីយ៍…

រាជធានីភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ការងារ​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​គ្រប់​គោលដៅ​ នៃ​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​សី្ត​ពី​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ត្រូវ​ផ្អាក​ប្រតិបត្តិការ​រយៈពេល​១៥​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃទី០១ ធ្នូ នេះ​ទៅ ។

នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បញ្ជាប់ថា ចំពោះ​ខេត្ត​-​ក្រុង​ផ្សេង​ទៀត ត្រូវ​បន្ត​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ដូច​ធម្មតា ក្នុង​ស្មារតី​បង្ការ​កូ​វី​ដ​១៩​ជា​និច្ច​ ។

សូមរម្លឹកថា ផ្អាក​ចាប់​ផាកពិន័យ​រយៈពេល​១៥​ថ្ងៃ នគរបាល​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​វិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ