ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​កាសែតម្នាក់​ត្រូវ​ឃុំឃាំង​បណ្ដោះ​អាសន្ន​ពី​បទ​ក្លែងបន្លំ

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មហាសេដ្ឋី​ក្រុង​ហុងកុង​លោក ​JIMMY LAI ជា​មនុស្ស​សកម្ម​ម្នាក់​ក្នុង​ការ​ប្រយុទ្ធ​ស្និទ្ធ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​៣​ធ្នូ ត្រូវ​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​ពី​បទ​ក្លែងបន្លំ ខណៈ​កំពុង​មានការ​បង្កើន​ការ​តាមដាន…

ក្រុង​ហុងកុង ៖ មហាសេដ្ឋី​ក្រុង​ហុងកុង​លោក ​JIMMY LAI ជា​មនុស្ស​សកម្ម​ម្នាក់​ក្នុង​ការ​ប្រយុទ្ធ​ស្និទ្ធ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​៣​ធ្នូ ត្រូវ​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​ពី​បទ​ក្លែងបន្លំ ខណៈ​កំពុង​មានការ​បង្កើន​ការ​តាមដាន និ​ង​ការ​កាត់ទោស ពួក​ប្រឆាំង​និង​ពួក​អ្នក​រិះគន់​ក្រុង​ប៉េ​កាំ​ង​នៅ​ហុងកុង​។

លោក​JIMMY LAI​អាយុ​៧៣​ឆ្នាំំ ជា​ថៅកែ​កាសែត​APPLE DAILY ដែល​ល្បីឈ្មោះ​ដោយសារ​ការ​ចូលរួម​របស់​លោក​ជាមួយ ក្រុម​ស្និទ្ធ​ប្រជាធិបតេយ្យ និង​ការ​រិះគន់​មិន​សំចៃ របស់​លោក​ចំពោះ​រដ្ឋាភិបាល​ហុងកុង​ដែល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។

កាលពី​ថ្ងៃ​ទី​៣​ធ្នូ​បុរស​វ័យ​ចំណា​សរូប​នោះ​និង​មនុស្ស​សំខាន់​២​នាក់​ទៀត​របស់​លោក បាន​មក​បង្ហាញខ្លួន​នៅ​មុខ​តុលាការ ពី​បទចោទប្រកាន់​ក្លែងបន្លំ​។ រឿង​នោះ​ផ្ដោត​លើ​ទីស្នាក់ការ​កាសែត​នោះ​ថា​ប្រើប្រាស់ ក្នុង​គោលដៅ​នានា​មិន​ស្រប​តាម​កុងត្រា​ជួល​អគារ​។ ប៉ូលិស​ច្រើន​រយ​នាក់​ធ្លាប់​បាន​លុក​ចូល​ឆែកឆេរ​ក្នុង​អគារ​នោះ ពិសេស​ក្នុង​កា​រិ​យា​ល៍យ​និ​ពន្ទ របស់​កាសែត​APPLE DAILY​។ អ្នក​ទទួលខុសត្រូវ​ច្រើន​នាក់​របស់​កាសែត​នោះ រួម​ទាំង​លោក​JIMMY LAI​ផង​ធ្លាប់​ត្រូវ​ចាប់ខ្លួន ពី​បទ​សង្ស័យ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ថ្មី​ស្ដី​ពី​សន្តិ សុខ​ជាតិ​។

លើក​នេះ​លោក​LAI​និង​មនុស្ស​សំខាន់​ទាំង​២​នាក់​របស់​លោក មិន​អាច​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ឡើយ ហើយ​សវនាការ​លើ​បទចោទប្រកាន់​ពួក​គេ ត្រូវធ្វើ​រហូត​ដល់​ខែមេសា​ខាង​មុខ មាន​ន័យ​ថា ពួក​គេ​ត្រូវ​ជាប់​ឃុំ​ច្រើន​ខែ​ទ​ម្រា​ប់​ដល់​ពេល​បើក​សវនាការ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ