ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែទាំ​កូនពេល​មាន​អាកា​រ​ក្អួតចង្អោរ និង​សញ្ញា​ត្រូវ​ប្រញាប់​យក​ទៅ​ពេទ្យ !

3 ឆ្នាំ មុន

តាម​ការ​ចុះ​ផ្សាយ​របស់ Kids Health ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​បន្ថែម​ដោយ​វេជ្ជបណ្ឌិត Kate M. Cronan បានឱ្យ​ដឹង​ថា ការ​ក្អួត​អាច​បណ្តាល​មក​ពី​រឿង​ជា​ច្រើន ដែល​ភាគច្រើន​បណ្តាល​មក​ពី​ជំងឺ​រលាក​ក្រពះ​ពោះវៀន…

តាម​ការ​ចុះ​ផ្សាយ​របស់ Kids Health ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​បន្ថែម​ដោយ​វេជ្ជបណ្ឌិត Kate M. Cronan បានឱ្យ​ដឹង​ថា ការ​ក្អួត​អាច​បណ្តាល​មក​ពី​រឿង​ជា​ច្រើន ដែល​ភាគច្រើន​បណ្តាល​មក​ពី​ជំងឺ​រលាក​ក្រពះ​ពោះវៀន ។ ក្អួត អាច​បណ្តាល​ឱ្យ​កុមារ​បាត់បង់​ជាតិ​ទឹក អំបិល និង​សារធាតុ​រ៉ែ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា អាច​បំពេញ​សារធាតុ​បាត់បង់​ទាំងនោះ​វិញ​សម្រាប់​កូន​របស់​អ្នក ។

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ត្រូវធ្វើ​ពេល​ដែល​កូន​របស់​អ្នក​ក្អូ​ត​ចង្អោរ ៖ -​ កុំឱ្យ​ផឹក​ទឹកដោះគោ ឬ អាហារ​រឹង ទៅ​ក្មេង​ដែល​ក្អួត ។
– ​ឱ្យ​ផឹកទឹក​ក្នុង​បរិមាណ​តិច​ៗ ហើយ​សម្រាប់​ទារក​គួរ​ឱ្យ​ទឹកអូ​រ៉ា​លី​ត្រ​ប្រហែល​មួយ​ស្លាបព្រា​បាយ​រាល់ ១៥ ទៅ ២០​នាទី​ម្តង ហើយ​បង្កើន​ការ​បៅដោះ ។ ដោយឡែក​សម្រាប់​កុមារ​វិញ គួរ​ឱ្យ​ទឹកអូ​រ៉ា​លី​ត្រ ១ ទៅ ២​ស្លាបព្រា​បាយ​រាល់ ១៥​នាទី​ម្តង ។
-​ បង្កើន​បរិមាណ​ទឹក​បន្តិច​ម្តង​ៗ នៅ​ពេល​ដែល​លែង​មាន​ក្អួត​រយៈពេល​ប្រហែល ៣ ទៅ ៤​ម៉ោង ។

-​ បន្ទាប់​ពី​បាត់​ក្អួត​រយៈពេល ៨​ម៉ោង សម្រាប់​ទារក​ត្រូវ​បន្ត​ការ​បំបៅ​ដោះ​ដូច​ធម្មតា ។ រីឯ​កុមារ​ត្រូវ​ឱ្យ​ញ៉ាំ​បាយ នំប៉័ង ឬ​នំ​បាន ។
– ​ត្រឡប់​ទៅ​រក​ការ​ទទួលទាន​អាហារ​ដូច​ធម្មតា ក្រោយ​ពី​បាត់​ក្អួត​បាន​រយៈពេល ២៤​ម៉ោង ។ ទៅ​រក​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​មាន​ក្អួត​ម្តងទៀត ។

ប្រសិនបើ​មាន​សញ្ញា​ដូច​ខាងក្រោម ត្រូវរ​ត់ទៅ​រក​គ្រូពេទ្យ​ភ្លាម ៖
-​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹក ដូច​ជា​មាត់​ស្ងួត ភ្នែក​រូង និង​ថយ​ចុះ​ទឹកនោម ។
-​ ក្អួត​មាន​ពណ៌​បៃតង​លាយ​លឿង ឬ មើលទៅ​ពណ៌​ដូច​កាហ្វេ ឬ​មាន​លាយ​ឈាម ។
-​ ក្បាលពោះ​រឹង ហើមពោះ ឬ​ឈឺចាប់ ។
-​ ឡេះឡះ​ខ្លាំង ។
-​ ចំពោះ​ក្មេង​ប្រុស មាន​ហើម​ក្រហម ឬ ឈឺ​នៅ​ពងស្វាស ៕ ប្រភព ៖ kidshealth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ