ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​ថា ​ទទួល​ទិន្នន័យ​វ៉ាក់សាំង​របស់ PFIZER និង BIONTECH

3 ឆ្នាំ មុន

ប្រទេស​ស្វ៊ី​ស ៖ អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​នា​ថ្ងៃ​ទី​២ ធ្នូ​ថា បាន​ទទួល​បណ្ដា​ទិន្ន​ន័យ​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ក្រុមហ៊ុន PFIZER…

ប្រទេស​ស្វ៊ី​ស ៖ អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​នា​ថ្ងៃ​ទី​២ ធ្នូ​ថា បាន​ទទួល​បណ្ដា​ទិន្ន​ន័យ​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ក្រុមហ៊ុន PFIZER អា​មេ​រិ​ក​និង​របស់​ដៃគូ​អា​ល្លឹ​ម៉​ង់ BIONTECH និង​ថា ការ​ពិនិត្យ​កំពុងធ្វើ​សំដៅ​ធ្វើ​សមា​រណកម្ម​ជាយថាហេតុ​ចូល​ក្នុង​បញ្ជី​នៃ​ផលិតផល​ដែល​ត្រូវការ​ប្រើ​បន្ទាន់ ។

ទីភ្នាក់ងារ​ឱសថ​អង់គ្លេស MHRA កាលពី​ថ្ងៃទី​២ ធ្នូ បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នោះ នាំ​ឲ្យ​អង់​គ្លេ​​ស​ក្លាយជា​ប្រទេស​លោក​ខាងលិច​ដំបូង​គេ អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ ។

ដោយ​យោង​ដល់​ការ​អនុញ្ញាត​នោះ WHO ក៏ថ្លែង​ដែរ ក្នុង​សេចក្ដី​ប្រកាស​មួ​​យ​ថា អង្គការ​នោះ​កំពុង​តែ​ពិភាក្សា​ជាមួយ MHRA ដើម្បី​ជម្រុញ​សំណុំរឿង​ពិនិត្យ​បណ្ដា​ទិន្នន័យ​សម្រាប់​ការ​វាយ​តម្លៃ​ជាយថាហេតុ​របស់​ខ្លួន​ដែល​នឹង​អាច​ជម្រុញ​ដល់​ការ​ធ្វើ​សមាហរណកម្ម​វ៉ាក់សាំង​នេះចូល​​ក្នុង​បញ្ជី​ផលិតផល​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ ។

លោក MIKE RYAN នាយក​ប្រតិបត្តិ​របស់ WHO ទទួល​បន្ទុក​គ្រប់គ្រង​សភាពការណ៍​សុខា​ភិបាល​បន្ទាន់​បាន​សម្ដែង​ការ​អបអរសាទរ ការ​សម្រេច​របស់​អាជ្ញាធរ​អង់គ្លេស ចាប់ផ្ដើម​ចែក​ចាយ​វ៉ាក់សាំង​របស់ PFIZER និង BIONTECH ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​ខាង​មុខ​ទៅ​សម្រាប់​បណ្ដា​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់ ។ តាម​បណ្ដាញ​សង្គម​លោក​ថ្លែង​ថា យើង​មិន​ត្រូវ​បញ្ឈប់​ត្រឹមនេះ​ទេ យើង​ត្រូវការ​វ៉ាក់សាំង​៣​ទៅ​៤​ថែម​ទៀត ។ យើង​ត្រូវ​បង្កើន​ផលិតកម្ម និងកាត់​​បន្ថយ​តម្លៃ ។ យើង​ត្រូវការ​ពិសេស​វ៉ាក់សាំងដែល​ចាក់​ត្រឹមតែ​មួយ​ដូ​ស​ជា​ការ​ស្រេច ។ វ៉ាក់សាំង​របស់ PFIZER និង BIONTECH ត្រូវ​ចាក់​២​ដូ​ស​ពោល​២​លើក ។ លោក​ក៏​ព្រមាន​ផង​ដែរ​ថា នឹង​ពុំ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ទប់​ការ​ឆ្លង​យ៉ាងតិច​ក្នុង​ពេល​ពី​៣​ទៅ​៦​ខែ​ខាង​មុខ​ទៀត ។

កាលពី​ថ្ងៃ​ទី​២​ធ្នូ​រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 របស់​ក្រុម​ហ៊ុន PFIZER និង BIONTECH នឹង​ចាក់​ឲ្យ​ដល់​បណ្ដា​បុគ្គលិក​ពេទ្យ និង​ប្រជាជន​ចាប់ពី​ស​ប្ដា​ហ៍​ខាង​មុខ​ទៅ ។ វ៉ាក់សាំង​នោះ​នឹង​ត្រូវ​បញ្ជូន​តាម​រថយន្ត​កាំ​មី​ញ៉ុ​ង​ក្លា​សេ ដោយ​រក្សា​សិ​តុ​ណ្ហ​ភាព​មិន​ឲ្យ​លើស​ពី​៧០​អង្សា​សេ​ក្រោម​សូន្យ​មក​កាន់​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ។ បណ្ដា​កុង​តឹ​ន័​រ​ពុំ​មាន GPS និង​រក្សា​សីតុណ្ហភាព​ដែល​កំណត់​បន្ទាប់​មក​ចែកចាយ​ទៅ​តាម​ទីកន្លែង​ដែល​រក្សា​ជា​សម្ងាត់់ មុន​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ប្រមាណ​៥០​និង​ទៅ​កាន់​បណ្ដា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ដែល​បាន​គ្រោងទុក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ