ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ស្នើ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុសកូវីដក្នុង​ទ្រង់ទ្រាយ​ធំ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២​ធ្នូ ដល់​អាជ្ញាធរ​សុខាភិបាល ចាប់ផ្ដើម​ពី​ដំណាច់​ស​ប្ដា​ហ៍​ខាង​មុខ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​រុ​ស្ស៊ី ។ ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២​ធ្នូ ដល់​អាជ្ញា
ធរ​សុខាភិបាល ចាប់ផ្ដើម​ពី​ដំណាច់​ស​ប្ដា​ហ៍​ខាង​មុខ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​រុ​ស្ស៊ី ។

ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ លោកពូ​ទី​ន​ថ្លែង​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ខាង​សុខា​ភិបាល លោកស្រី​តា​ទី​យ៉ា​ណា​ហ្កោ​លី​ន​កូ​វ៉ា​ថា ខ្ញុំស្នើ​ដល់​លោកស្រី​ឲ្យ​រៀបចំ​ការងារ ដើម្បី​ឲ្យ​ចាប់ពី​ដំណាច់​ស​ប្ដា​ហ៍​ខាង​មុខ​តទៅ យើង​ចាប់ផ្ដើម​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ ។ លោក​វាយតម្លៃ​ថា​ឧ​ស្សហកម្ម និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​ត្រៀម​ឲ្យ​ហើយ​ជា​ស្រេច ។

កាលពី​ថៃ្ង​ទី​២ ធ្នូ​នោះ​ដែរ រដ្ឋ​ម​ន្ត្រី​សុខាភិបាលរុ​ស្ស៊ី លោក​មី​ខា​អ៊ីល មូរ៉ា​ស​កូ ថ្លែង​ថា មនុស្ស​ជាង
១០០.០០០​នាក់ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុសCOVID-19 រួច​ហើយ ។ លោក​អះអាង​បែប​នេះ​ខណៈ​ដែល​ក្រុង​មូ​ស្គូ​បង្ហាញ​វ៉ាក់សាំង SPOUTNIK V របស់​ខ្លួន​តាម​រយៈ​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់ អ​.​ស​.​ប ។

កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា រុ​ស្ស៊ី​ប្រកាស​ថា វ៉ាក់សាំង SPOUTNIK V របស់​ខ្លួន​មាន​ប្រសិទ្ធភាព
៩២% ក្នុង​ការ​ប្រឆាំង​វីរុស​នោះ​អំឡុង​ពេល​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ