ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ម្នាក់​ទៅ​មើល​មង​នៅ​វាល​ស្រែ ជួបគ្រោះអកុសល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ចំណាស់​ម្នាក់​ស្រវឹងស្រា​ដើរទៅ​មើល​.មង ​ក៏​​លង់​ទឹក​ជម្រៅ​ក​ន្លះ​​ម៉ែត្រ​ បណ្តាល​​​​ឱ្យ​បាត់បង់ជីវិត ហើយ​ត្រូវ​បាន​​អ្នក​ឃ្វាល​​ក្របី​ប្រ​ទះ​​ឃើញសព​កាលពីវេលា​​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ ​​មានចម្ងាយ​ប្រមាណ​ជាង​៤០០​ម៉ែត្រ​ខាងត្បូង​ភូមិ​បន្ទាត់​បោះ ឃុំ​បុ​ស្បូវ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ចំណាស់​ម្នាក់​ស្រវឹងស្រា​ដើរទៅ​មើល​.មង ​ក៏​​លង់​ទឹក​ជម្រៅ​ក​ន្លះ​​ម៉ែត្រ​ បណ្តាល​​​​ឱ្យ​បាត់បង់ជីវិត ហើយ​ត្រូវ​បាន​​អ្នក​ឃ្វាល​​ក្របី​ប្រ​ទះ​​ឃើញសព​កាលពីវេលា​​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ ​​មានចម្ងាយ​ប្រមាណ​ជាង​៤០០​ម៉ែត្រ​ខាងត្បូង​ភូមិ​បន្ទាត់​បោះ ឃុំ​បុ​ស្បូវ ស្រុក​ព្រះ​​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ដែល​លង់​ទឹក​បាត់បង់ជីវិត​ខាងលើ​ឈ្មោះ អឿ អម ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​សំដី​សាច់ញាតិ​​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ​មុនពេលកើតហេតុ គាត់​បាន​ទៅ​មើល​​មង​​ដាក់​ត្រី​នៅ​វាលស្រែ ហើយ​មិន​បាន​ចាប់​​អារម្មណ៍​​នោះ​ទេ​ ព្រោះ​ស​ព្វ​មួយ​​ដង​ជនរងគ្រោះ​ទៅ​មើល​មង​ដាក់​ត្រី​នៅ​វេលា​ម៉ោង​៩​ទៅ​ម៉ោង​១០​ ទើបត្រឡប់​មក​ដល់​ផ្ទះ ​។ លុះនៅវេលាម៉ោងកើតហេតុ​ខាងលើ ​ស្រាប់តែ​​មាន​អ្នក​ឃ្វាល​​​ក្របី​នៅ​ជិតខាង​ប្រ​ទះ​​ឃើញ​ជន​រង​គ្រោះ​បាន​លង់​ទឹក​ បណ្តាល​ឱ្យបាត់បង់ជីវិត ហើយ​ក៏​បង្កការ​ភ្ញាក់​ផ្អើល​​នាំ​គ្នា​ទៅ​មើល និង​​រាយការណ៍​ជូន​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យតែម្តង​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បុ​ស្បូវ​បាន​​ឱ្យ​ដឹង​ថា ​ក្រោយ​ទទួល​ព័ត៌មាន​ពី​អ្នក​ឃ្វាល​​ក្របី​ថា​បាន​ប្រ​ទះ​​ឃើញសព​ជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​ទឹក​វាលស្រែ​រួច​ហើយ ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​​បាន​ស្រវឹងស្រា​ចុះ​ទៅ​មើល​មង​ ​ហើយ​ក៏​​​ដួល​ផ្កាប់មុខ​ទៅ​ទឹក​វាលស្រែ​ជម្រៅ​ជាង​ក​ន្លះ​​ម៉ែត្រ​ បណ្តាល​ឱ្យ​លង់​ទឹក​​បាត់បង់ជីវិត​ប្រហែលជា​វេលា​ម៉ោង​៧​ព្រឹក​ ហើយ​ត្រូវបាន​អ្នក​​ឃ្វាល​​ក្របី​ប្រ​ទះ​​ឃើញ​នៅវេលា​ម៉ោង​១០និង​៣០​នាទី​ថ្ងៃទី២ ធ្នូ ឆ្នាំ​២០២០ តែម្តង ។​

​ក្រោយពីពិនិត្យរួច មន្ត្រីជំនាញ​​បាន​ប្រគល់​សព​ជន​រង​គ្រោះ​​ជូនសាច់ញាតិ​ដើម្បី​យក​ទៅធ្វើបុណ្យ​តាម​ប្រពៃណី​​៕ (​កែសម្រួល ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ