ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​បារាំង​ទទួល​មរណ​ភាព​ ​ដោយសារ COVID-19

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ស្ថិត​ក្នុង​មន្ទីរពេទ្យ​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែវិច្ឆិកា​មក អតីត​ប្រធានាធិបតី​បារាំង​​លោក VALERY GISCARD D’ESTAING បាន​ទទួលមរណភាព​ហើយ ។ នេះ​បើ​តាម​ទូរទស្សន៍​បារាំង…

ប្រទេស​បារាំង ៖ ស្ថិត​ក្នុង​មន្ទីរពេទ្យ​ចាប់​តាំង​ពី​ពាក់កណ្ដាល​ខែវិច្ឆិកា​មក អតីត​ប្រធានាធិបតី​បារាំង​​លោក VALERY GISCARD D’ESTAING បាន​ទទួលមរណភាព​ហើយ ។ នេះ​បើ​តាម​ទូរទស្សន៍​បារាំង EUROPE 1 ។

EUROPE 1 រាយការណ៍​នា​យប់​ថ្ងៃ​ទី​២ ធ្នូ​ថា លោក VALERY GISCARD D’ESTAING អតីត​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៧៤​ដល់​១៩៨១ បាន​ទទួលមរណភាព​ក្រោយ​ពី​លោក​ឆ្លង​វីរុស COVID-19 ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ។

កាលពី​ថ្ងៃ​ទី​១៤ កញ្ញា អតីត​ប្រធានាធិបតី​រូប​នោះធ្លាប់​ចូល​មន្ទីរពេទ្យ GEORGES POMPIDOU ក្រុងប៉ារីស ដោយសារ​មានការ​រលាក​សួត​ស្រាលរួច​ហើយ ។

ប្រធានាធិបតី​ទី​២០ ​នៃ​សាធារណរដ្ឋ​ទី​៥ បារាំង​រូប​នោះ ជា​ប្រធានាធិបតី​មាន​វ័យក្មេង​ជាងគេ ​ពេល​​លោក​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​១៩៧៤ ដោយពេល​នោះ​លោក​មាន​អាយុ​ត្រឹមតែ​៤៨​ឆ្នាំ​ប្រជែង​ឈ្នះ​លោក​ហ្វ្រ​ង់​ស្វ័​រ មី​តេ​រ៉​ង់ ។

ការ​ជាប់​ឆ្នោត​របស់​លោក​នាំ​ឲ្យ​មានការ​បោកបក់​នៃ​ខ្យល់​សេរីភាព​ក្នុង​ប្រទេស ក្រោយ​បារាំង​ស្ថិត​ក្រោម​ការ​កាន់​អំណាច​ច្រើន​ឆ្នាំ​របស់​លោក​សាល​ដឹ​ហ្កោ​ល និង​លោក​ប៉ុ​ម ពី​ឌូ ៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ