ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើបាប​រមែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ

3 ឆ្នាំ មុន

អ្នក​ធ្វើអំពើ​បាប​រឿយ​ៗ នៅ​ពេល​បាប​មិន​ទាន់​ឱ្យ​ផល រមែង​រស់នៅ​ជា​សុខ តែ​ពេល​ណា​បាប​ឱ្យ​ផល គេ​តែង​ក្តៅក្រហាយ កើតទុក្ខ​ខ្លោចផ្សា​រស់នៅ​ទាំង​វេទនា លុះ​អស់​អាយុសង្ខារ​រមែង​រឹតតែ​សោកសៅ​ក្នុង​បរលោក​ថែម​ទៀត ។ សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប…

អ្នក​ធ្វើអំពើ​បាប​រឿយ​ៗ នៅ​ពេល​បាប​មិន​ទាន់​ឱ្យ​ផល រមែង​រស់នៅ​ជា​សុខ តែ​ពេល​ណា​បាប​ឱ្យ​ផល គេ​តែង​ក្តៅក្រហាយ កើតទុក្ខ​ខ្លោចផ្សា​រស់នៅ​ទាំង​វេទនា លុះ​អស់​អាយុសង្ខារ​រមែង​រឹតតែ​សោកសៅ​ក្នុង​បរលោក​ថែម​ទៀត ។

សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ ក្តៅក្រហាយ​ក្នុង​លោក​នេះ​១ និង​ក្តៅក្រហាយ​ក្នុង​លោក​ខាង​មុខ​១ ។ បុគ្គល​នោះ​រមែង​ក្តៅក្រហាយ​ដោយ​គិត​ថា បាប​គឺ​អំពើអាក្រក់​អញ​បាន​ប្រព្រឹត្ត​ធ្វើ​ហើយ ដូច្នេះ​អាត្មាអញ​សម​នឹង​ទទួលផល​អំពី​អំពើ​បាប​នោះ​ប្រាកដ​ហើយ ។

លុះ​ធ្វើ​មរណកាល​ទៅ​កាន់​ទុគ្គតិភព​ក៏​រឹងរឹតតែ​ក្តៅក្រហាយ​ក្រៃ​លែង​បន្ថែម​ទៀត​ព្រោះ​អំពើ​បាប​នោះ​ឱ្យ​ផល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ