ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​បាន​ផ្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឡើងគោក​100%

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ជា​លើក​ទី​២ ស្ដី​ពី​ការផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​អស់​នៅ​ត្រឹម​ដំណាច់ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​បាន​ធ្វើការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋ​ឡើងគោក​សម្រេច​បាន​១០០%​ហើយ ។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​បាន​បញ្ជាក់​ប្រាប់​​ភ្នាក់ងារ​កោះសន្តិភាព…

ខេត្តកំពង់ឆ្នាំង ៖ អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ជា​លើក​ទី​២ ស្ដី​ពី​ការ
ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​អស់​នៅ​ត្រឹម​ដំណាច់ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​បាន​ធ្វើការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋ​ឡើងគោក​សម្រេច​បាន​១០០%​ហើយ ។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​បាន​បញ្ជាក់​ប្រាប់​​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ ។

លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យដឹង​ថា ក្នុង​ការ​ផ្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ បើ​គិត​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​២​ឆ្នាំ​ហើយ ។​ អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ណាស់ ដើម្បី​សម្រេច​តាម​ផែនការ​របស់​សាលាខេត្ត ។ រយៈកាល​កន្លង​ទៅ យើង​ធ្វើ​បាន​១​ឆ្នាំ​បន្តិច​ៗ ហើយ​ធ្វើ​បាន​តែ​ខែ​ទឹក​ឡើង​ប៉ុណ្ណោះ ម្ល៉ោះហើយ​នៅ​សេសសល់​ខ្លះ​មិន​បាន​ល្អ​១០០%​ទេ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ តាម​ផែនការ​របស់​សាលាខេត្ត បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចាកចេញ​ឱ្យ​អស់ ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

អាជ្ញាធរ​ភូមិ ឃុំ បាន​ព្យាយាម​សម្របសម្រួលនិង​ជួយ​រៀបចំ​ប​ម្លា​ស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក​ក្នុង​ឃុំ​ឆ្នុកទ្រូ​នេះ រហូត​សម្រេច​បាន​១០០%​មុន​ផែនការ ។ ទោះជា​យ៉ាងនេះ​ក្តី នៅ​សល់​ផ្ទះ​ចំនួន​៧​ខ្នង​ទៀតអូស​មក​មិន​រួច​ព្រោះ​កឿង​ដោយសារ​ទឹក​រាក់ គឺ​អូស​មិន​ដល់​គោលដៅ ដែល​អាជ្ញាធរ​កំណត់​ទីតាំង​ឱ្យ​រស់នៅ ។ ម្ល៉ោះហើយ​ពួក​គាត់​ត្រូវ អូស​ទម្លាក់​ចុះ​ក្រោម​បន្តិច តែ​មិន​ដល់​ទន្លេ​ទេ គឺ​នៅ​ត្រឹម​ពោះ​ប្រឡាយ​ដែល​បាន​ជីក ហើយ​ឆ្នាំក្រោយ​នឹង​អូស​ឡើង​មក​តាម​ទឹក​បន្ត​ទៀត ។

ហេតុនេះ​ហើយ​ទើប​មាន​ខ្លះ​យល់​ច្រឡំ​ថាមានផ្ទះ​អូស​ចុះ​ក្រោម​ទៅ​នៅ​ក្នុង​ទន្លេ​វិញ តាម​ការ​ពិត​គ្រាន់តែ​អូស​ឱ្យ​ផុត​កន្លែង​ដែល​ត្រូវ​ស្តារប្រឡាយ​ទេ ហើយ​ផ្ទះ​ទាំងនោះ​ក៏​នៅ​ក្នុង​ប្រឡាយដែរ មិនមែន​នៅ​ក្នុង​ទន្លេ​ទេ ។ មិន​ត្រឹមតែប៉ុណ្ណឹង ផ្ទះ​ដែល​អូស​ទៅ​វិញ​នោះ​គឺ​ដាក់​បិទ​ច្រក​ផ្លូវទឹក ការពារ​មិន​ឱ្យ​មាន​ជនខិលខូច​លួច​រំកិល​ផ្ទះទឹក​ចូល​ទន្លេ​វិញ​បាន​ទៀត​ផង ។

តាម​ការ​បញ្ជាក់​បន្ថែម​របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូបានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​មករស់នៅ​លើគោក​មាន​ភាពស៊ាំ​ទៅ​នឹង​ទីកន្លែង​ថ្មី​ហើយ ដោយ​ពួក​គាត់​ទទួល​បាន​ទឹក​ស្អាត ភ្លើងអគ្គិសនី ផ្លូវគោក ផ្លូវទឹក និង​សាលារៀន សម្រាប់កូនចៅ​ពួក​គាត់​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ពួក​គាត់​ទទួល​បាន​ដី​សម្រាប់​លំនៅ​ឋាន​ទំហំ​២០ម៉ែត្រ​គុណ​៥០​ម៉ែត្រ​រួច​ជា​ស្រេច ។

បន្ថែម​ពីលើ​នេះ អាជ្ញាធរ​ឃុំ​កំពុង​ដាក់​សំណើ ទៅ​ថ្នាក់លើ ដើម្បី​ស្នើ​សុំ​ដី​ជូន​ពួក​គាត់​សម្រាប់​បង្កបង្កើន​ផល​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ