ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​តូប​អាជីវករ​ក្នុង​​ផ្សារ​ចុង​ស​ប្តា​ហ៍​យ៉ាង​សន្ធោសន្ធៅ​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តូប​របស់​អាជីវករ​ចំនួន​២​តូប​នៅ​ក្នុង​ផ្សារ​ចុង​ស​ប្តា​ហ៍ ទល់មុខ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​​ឱ្យ​សម្ភារៈ​មួយ​ចំនួន​ក្នុង​ផ្សារ​រង​ខូចខាត​អស់ទាំង​ស្រុង​។ សេចក្តីរាយការណ៍​បន្ត​ថា អគ្គិភ័យ​ឆាបឆេះ​តូប​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែធ្នូ…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តូប​របស់​អាជីវករ​ចំនួន​២​តូប​នៅ​ក្នុង​ផ្សារ​ចុង​ស​ប្តា​ហ៍ ទល់មុខ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​​ឱ្យ​សម្ភារៈ​មួយ​ចំនួន​ក្នុង​ផ្សារ​រង​ខូចខាត​អស់ទាំង​ស្រុង​។

សេចក្តីរាយការណ៍​បន្ត​ថា អគ្គិភ័យ​ឆាបឆេះ​តូប​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច «​ផ្សារ​ចុង​ស​ប្តា​ហ៍​» មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ឆាបឆេះ​តូប​ក្នុង​ផ្សារ​ខាងលើ​នោះ បាន​បណ្តាល​ឱ្យ​ខូចខាត​តូប​របស់​អាជីវករ​លក់ដូរ​ធ្វើ​អំពី​តង់​កៅស៊ូ​ចំនួន​២​តូប និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ហើយ​ក្នុង​ហេតុការណ៍​ខាងលើ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១​គ្រឿង ទើប​មិន​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា តូប​ដែល​ឆាបឆេះ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៅឡើយ​ទេ ហើយ​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​កំពុង​តែ​បន្ត​ចុះ​ស្រាវជ្រាវ ដើម្បី​រក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ