ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ហើយ​ទើប​ដឹងថា មាន​ដីកា​​​ចាប់ចំនួន​២​បន្ថែម​ទៀត​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជាក់​ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ នៅ​ចំណុច​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង តែ​ត្រូវ​បាន​រក​ឃើញ​មាន​ដីកា​ចំនួន​០២​របស់​ចៅក្រម​ស៊ើបសួរ ​ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​នេះ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជាក់​ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​០១ ធ្នូ នៅ​ចំណុច​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង តែ​ត្រូវ​បាន​រក​ឃើញ​មាន​ដីកា​ចំនួន​០២​របស់​ចៅក្រម​ស៊ើបសួរ ​ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​នេះ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន ហើយ​ពេល​នេះ​ត្រូវ​តុលា​ការ​បញ្ជូន​ចូល​គុក​ហើយ​ ។​

យោង​តាម​របាយ​ការ​ណ៏​របស់​លោក សុខ និមល នាយការិយាល័យ​ប្រឹង​បទល្មើស​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​រូប​នេះ​ឈ្មោះ យ៉ាំ​ង ផា​នី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ តែ​បាន​ស្នាក់​នៅ​បន្ទប់​ជួល នៅ​ចំណុច​កើតហេតុ​ខាងលើ​។ លោក​បាន​និយាយ​ថា ជន​ត្រូវ​បាន​កម្លាំង​ការិយាល័យ​របស់​លោក សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សង្កែ ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង​។

ប៉ុន្តែ​ជន​នេះ ​ក៏​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​០២​ដែរ របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តបាត់ដំបង ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ដូច​គ្នា​។​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្ម​ញៀន ICE (​ម៉ា​ទឹកកក​) ពី​ជន​ត្រូវ​ចោទ​ឈ្មោះ យ៉ាំ​ង ផា​នី នេះ​ចំនួន​១​ថង់ ដែល​មាន​ទម្ងន់​ជាង​កន្លះ​ខាំ (៧៤,៣៦ ក្រាម​) កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​០១ ថង់​ច្រក​ថ្ម​ញៀន និង សម្ភារ​:​ប្រើប្រាស​មួយ​ចំនួន​ទៀត​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ដីកាចាប់ខ្លួន​វិញ បើ​តាម​លោក​សុខ និមល បាន​ប្រាប់​ថា ជន​ត្រូវ​ឈ្មោះ យ៉ាំ​ង ផា​នី មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន​០២ ដែល​ដីកា​ទាំង​០២​នោះ​មាន​នៅ​ក្នុង​ដៃ​របស់​មន្ត្រី​ជំនាញ​រួច​ស្រេច​ទៅ​ហើយ​។​នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់
​ចៅ​ក្រម​ស៊ើបសួរ​ទាំង​០២​នោះ ជន​ឈ្មោះ យ៉ាំ​ង ផា​នី ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​​ពី​បទ​«​រក្សា​ទុក និងជួញដូរ​គ្រឿងញៀន» ដូច​គ្នា តែ​ប្រព្រឹត្ត​នៅ​កន្លែង​ផ្សេង​គ្នា កាលពី​ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុងស្រុក​សង្កែ។ឮ

ដូច្នេះ ​បើ​គិត​លើ​សំណុំរឿង​ថ្មី​ដែល​ទើប​ចាប់ខ្លួន​ចុង​ក្រោយ​នេះ បាន​ន័យ​ថា ជន​នេះ​មាន​សំណុំរឿង​ចំនួន​០៣​ហើយ ដែល​ត្រូវ​ចោទប្រកាន់​ពី​បទល្មើស​ដូច​គ្នា គឺ«ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​»។ ពេល​នេះ ​ជន​ត្រូវ​ចោទ​ឈ្មោះ យ៉ាំ​ង ផា​នី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បញ្ជា​ឱ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​គុក​ហើយ​៕

អត្ថបទសរសេរ ដោយ