ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​គ្រប់គ្រង​ផ្លូវចិត្ត ​ពេល​មាន​ផ្ទៃពោះ​កំឡុង​ពេល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ការ​មាន​ផ្ទៃពោះ គឺ​ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​សប្បាយ​អរ​ផង ព្រួយបារម្ភ​ផង ។ ជា​ពិសេស​កំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​រយៈពេល​យូរ​កូ​វី​ដ​-១៩ នេះ អ្នក​ម្តាយ​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​ទាំងអស់​អាច​នឹង​មាន​អារម្មណ៍​គិត​ច្រើន ធុញថប់ និង…

ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ការ​មាន​ផ្ទៃពោះ គឺ​ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​សប្បាយ​អរ​ផង ព្រួយបារម្ភ​ផង ។ ជា​ពិសេស​កំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​រយៈពេល​យូរ​កូ​វី​ដ​-១៩ នេះ អ្នក​ម្តាយ​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​ទាំងអស់​អាច​នឹង​មាន​អារម្មណ៍​គិត​ច្រើន ធុញថប់ និង ព្រួយបារម្ភ​ពី​កូន​នៅ​ក្នុង​ផ្ទៃ ពេល​សម្រាល និង​នៅ​ពេល​កូន​ប្រសូត​ចេញ​មក ។

សម្រាប់​មនុស្ស​ជា​ច្រើន រឿង​ដែល​ពិបាក​បំផុត​នៅ​ពេល​មានការ​រាតត្បាត​ពី​កូ​វី​ដ គឺ​ដោយសារ​តែ​ពួក​គេ​ត្រូវ​នៅ​ដាច់​ពី​គ្រួសារ និង​មនុស្ស​ជុំវិញ​ខ្លួន ។ ជា​ការ​ពិតការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ តែ​វា​គឺជា​អ្វី​ដែល​ពិបាក​សម្រាប់​អ្នកមាន​ផ្ទៃពោះដែល​ត្រូវការ​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ។

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​មន្ទីរពេទ្យ King Edward Memorial ប្រទេស​អូស្ត្រាលី ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន នៅ​ពេល​រដូវ​កាល​កូ​វី​ដ ដោយ​អនុវត្ត​វិធី​ខាងក្រោម​នេះ ៖

– ​ស្រឡាញ់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ៗ ។
– ​ថែរក្សា​សុខភាព​រាង​កាយ​របស់​អ្នក ។ ធ្វើ​លំ​ហាត់ប្រាណ ញ៉ាំ​អាហារ​សុខភាព ផឹកទឹក​ឱ្យ​បាន​ច្រើន និង​ផ្តល់​អាទិភាព​ដល់​ការ​គេង ។ ទទួលទាន​ទឹក​ច្រើន ដើម្បី​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ ហើយ​ត្រូវ​ជ្រើសរើស​យក​ប្រភព​ទឹក​ដែល​មានគុណ​ភាពល្អ និង​សម​ស្រប​សម្រាប់​សុខភាព ។

-​ នៅផ្ទះ ប៉ុន្តែ​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អ្នក​ដទៃ ។ អ្នក​អាច​ហៅ​ទូរស័ព្ទ ផ្ញើ​សារ ឬ Video Call ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួសារ ។
– ​ចង​ចាំ​ចំណុចខ្លាំង​របស់​អ្នក ។ គិត​អំពី​ពេល​ដែល​រឿងរ៉ាវ​លំបាក​កាលពី​អតីតកាល និង​ជំហាន​វិជ្ជមាន ដែល​អ្នក​បាន​ធ្វើ ដើម្បី​ឆ្លងកាត់​វា​ដោយ​ជោគជ័យ ។
-​ ដឹង​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​មានការ​ថប់​បារម្ភ និង​ព្រួយបារម្ភ​ក្នុង​ពេល​ដូចនេះ ។ អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ ដែល​មាន​អារម្មណ៍​បែប​នេះ ។

– ​ផ្តោត​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន ដូច​ជា​អ្វី​ដែល​អ្នក​បាន​អាន និង​មើល​ពី​ដំណឹង​កូ​វី​ដ ។ ទទួលយក​ព័ត៌មាន​ដោយ​គិតពិចារណា ហើយ​កុំ​ភ័យ​ខ្លាំង​ពេក ។ ការ​តាំងចិត្ត​ការពារ គឺជា​ការ​ប្រសើរ ។
– ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឆ្មប ឬ វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ៕ kemh.health

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ