ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២១ កម្មករ​អាច​ឈប់​សម្រាក​២១​ថ្ងៃ ដោយ​មាន​ប្រាក់​ឈ្នួល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​កម្មករនិយោជិត​ឈប់​សម្រាក​២១​ថ្ងៃ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ធម្មតា ។ យោង​តាម​សេចក្តី​ជូន​ប្រកាស​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០២១​ប្រការ ១. ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​កម្មករនិយោជិត​ឈប់​សម្រាក​២១​ថ្ងៃ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ធម្មតា ។

យោង​តាម​សេចក្តី​ជូន​ប្រកាស​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០២១​ប្រការ ១. ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ សហគ្រាស ទាំងអស់ ដែល​មាន​ចែង​ក្នុង​មាត្រា​១ នៃ​ច្បាប់​ស្តី​ពី​ការងារ​បាន​ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់​ឈ្នួល តាម​ប្រតិទិន​ដូច​ខាងក្រោម ៖

ថ្ងៃ​ទី​១ មក​រា ទិវា​ចូល​ឆ្នាំ​សកល សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​ទី​៧ មក​រា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​៨ មិ​នា ទិវា​អន្តរជាតិ​នារី​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​១៤-១៥-១៦ មេ​សា​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​សម្រាក​៣​ថ្ងៃ ។ ថ្ងៃ​ទី​២៦ មេ​សា ពិធីបុណ្យ​វិសាខបូជា​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​៣០​មេ​សា ព្រះរាជ​ពិធី​ច្រត់​ព្រះ​ខ​ង្គ័​ល​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​១៤ ឧសភា ព្រះរាជ​ធានី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ សីហ​មុនី ព្រះ​មា​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​១៨ មិថុនា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេច​មហាក្សត្រី​នរោត្តម មុនិនាថ សីហ​នុ ព្រះ​ម​រម​នាថ​មាតា​ជាតិខ្មែរ សម្រាក​១​ថ្ងៃ ។

ថ្ងៃ​ទី​២៤​កញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​ទី​៥-៦-៧ ពិធីបុណ្យ​ភ្ជុំ​ប៊ិ​ណ្ឌ សម្រាក​៣​ថ្ងៃ និង​ថ្ងៃ​ទី​១៥ តុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​សម្រាក​០១​ថ្ងៃ ។ ថ្ងៃ​២៩ តុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ថ្ងៃ​៩ វិច្ឆិកា ពិធីបុណ្យ​ឯករាជ្យ​ជាតិ​សម្រាក​១​ថ្ងៃ ។ ថ្ងៃ​១៨.១៩.២០ វិច្ឆិកា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ។

ប្រការ​២​បាន​លើក​ឡើង​ថា ចំពោះ​រោងចក្រ សហគ្រាស ទាំងឡាយ​ណា​ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម គ្នា​ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ សហគ្រាស​នោះ ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ បុណ្យ​នីមួយ​ៗ​ដោយ​ផ្លាស់​ប្តូរ​គ្នា ។

ក្នុង​ករណី​មានការ​ព្រមព្រៀង​គ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មាន​ចែង​នៅ​ក្នុង​បទបញ្ជា ផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​នេះ ។ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ឈប់ សម្រាក​នៅ​ថ្ងៃ​បុណ្យ​នីមួយ​ៗ ហើយ​រក្សា​ទុកជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ ។

ក្នុងអំឡុងពេល​នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់​ប្តូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស អាច​ប្រើប្រាស់ កម្មករនិយោជិត​ផ្សេង​ជា​បណ្តោះអាសន្ន​មក​ជំនួស​កម្មករនិយោជិត​ដែល​បាន​ឈប់​សម្រាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ