ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ទីតាំង​សម្រាប់​តេស្ត​លើក​ទី​២ អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ សូម​ប្រកាស​ដល់​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ សូម​ប្រកាស​ដល់​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ទៅ​ធ្វើ​តេស​លើក​ទី​២ នៅ​ទីតាំង​២​កន្លែង​មាន ១៖ នៅ​ក្នុង​ក្រសួងមហាផ្ទៃ និង​ទី​២ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ។

លោក​ជំទាវ យក់ សម្បត្តិ បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ថា «​សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល សូម​អញ្ជើញ​ទៅ​ធ្វើតេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ តាម​ទីតាំង​ដែល​បាន​កំណត់​សម្រាប់​រាជធានី​ភ្នំពេញ​នៅ​ក្រសួងមហាផ្ទៃ និង​ទីលាន​ស្តា​ត​អូ​ឡាំ​ពិ​ក ។

នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​នឹង​អ​ញ្ជឹ​ង​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ស្តា​ត​អូ​ឡាំ​ពិ​ក ដើម្បី​រៀបចំ​ត្រៀម​ធ្វើតេស្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ដែល​បាន​កំណត់ និង​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ច្បាស់លាស់ ជៀសវាង​ការ​ចម្លង​ណាមួយ​ដល់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ ។

ក្រសួងសុខាភិបាល បាន​កំណត់​ការ​ធ្វើតេស្ត​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០, លើក​ទី​២ ធ្វើ​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់ ទាំង​ក្នុង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ។

លោក​ជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល មិន​បាន​ធ្វើតេស្ត​នៅ​ថ្ងៃ​កំណត់​របស់​ក្រសួង​, នោះ​ក្រសួង​នឹង​កំណត់​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​បាន​ធ្វើតេស្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ