ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បិទ​អគារ​កា​ណា​ឌី​យ៉ា​ ៖ វិទ្យុ​បារាំង​អន្តរជាតិ RFI ផ្អាក​ការ​ផ្សាយ

1 ខែ មុន
  • Phnom Penh

ភ្លាម​ៗ​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​អគារ​កា​ណា​ឌី​យ៉ា ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ដោយសារ​តែ​រក​ឃើញ​បុគ្គលិក​ធនាគារ​ចិន – កា​ណា​ឌី​យ៉ា​កើត​កូ​វី​ដ ១៩ នោះ នៅ​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ វិទ្យុ​បារាំង​អន្តរជាតិ RFI…

ភ្លាម​ៗ​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​អគារ​កា​ណា​ឌី​យ៉ា ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ដោយសារ​តែ​រក​ឃើញ​បុគ្គលិក​ធនាគារ​ចិន – កា​ណា​ឌី​យ៉ា​កើត​កូ​វី​ដ ១៩ នោះ នៅ​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​បណ្តោះអាសន្ន ដោយសារ​ការិយាល័យ​របស់​វិទ្យុ​ស្ថិត​នៅ​ក្នុង​អគារ​កា​ណា​ឌី​យ៉ា​ជាន់​ទី ២១ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​បញ្ជាក់​ជូន​យ៉ាង​ដូច្នេះ​ថា សូម​ជម្រាប​ជូន​លោក​អ្នក​ស្តាប់​ថា ការ​ផ្សាយ​របស់​វិទ្យុ​យើង ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​អាក់ខាន ដោយហេតុ​ថា ការិយាល័យ​យើងខ្ញុំ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​អគារ​កា​ណា​ឌី​យ៉ា​។ អគារ​កា​ណា​ឌី​យ៉ា ដែល​ត្រូវ​អាជ្ញាធរ​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន​បន្ទាប់​ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីត​-១៩​លើ​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ធនាគារ​ចិន​នៃ​អគារ​កា​ណា​ឌី​យ៉ា​នេះ ​។ វិទ្យុ​បារាំង​អន្តរជាតិ RFI សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​យោគយល់​របស់​លោក​អ្នក​។ ចំពោះ​ការ​វិល​ត្រឡប់​មក​ផ្សាយ​ដូច​ធម្មតា​វិញ វិទ្យុ​យើង​នឹង​ជូនដំណឹង​ដល់​លោក​អ្នក​នា​ពេល​ក្រោយ​ទៀត​។ ជួប​គ្នា​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែធ្នូ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​បុគ្គលិក​ធនាគារ​ចំនួន ២ រូប​នៃ​ធនាគារ​កា​ថេ យូ​ណាយ​ធី​ត និង​ធនាគារ​ចិន​-​កា​ណា​ឌី​យ៉ា​កើត​កូ​វី​ដ ១៩ រហូត​ថ្នាក់ដឹកនាំ​សម្រេច​បិទ​ទីតាំង​ធនាគារ​ទាំង​ពីរ​ភ្លាម ដើម្បី​ស្វែងរក​អ្នក​ប៉ះពាល់​ក៏​ដូច​ជា​ការ​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ផង​ដែរ ៕