ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​ខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​មាន​កម្លាំងខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​មាន​កម្លាំងខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន ទិញ​ចូល ៦១៧ រៀល លក់​ចេញ ៦២៣ រៀល ខណៈ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦១៦ រៀល និង​លក់​ចេញ​តែ ៦២៣ រៀល​ប៉ុណ្ណោះ ។

ដោយឡែក​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ៣០២៦ រៀល និង​លក់​ចេញ​តែ ៣០៥៦ រៀល​ប៉ុណ្ណោះ ដែល​កាលពី ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣០២៩ រៀល លក់​ចេញ ៣០៦០ រៀល ។

ទន្ទឹម​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៤ រៀល លក់​ចេញ ៤៩៥៣ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៩៩ រៀល លក់​ចេញ ៣០២៩ រៀល ។

ជាមួយ​គ្នា​នេះ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧៦ រៀល លក់​ចេញ ៣៩១៥ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨​ ​រៀល លក់​ចេញ ៣៧២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ