ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ក្រោយ​បិទ​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត និង​ធនាគារ​ចិន​-​កា​ណា​ឌី​យ៉ា(មានវីដអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​ព្រឹក​នេះ ក្រោយ​សម្តេច​តេ​ជោ បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​នូវ​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត (​នៅ​ផ្លូវ​សម្តេច​ប៉ាន រាជធានី​ភ្នំពេញ​) និង​ធនាគារ​ចិន​-​កា​ណា​ឌី​យ៉ា រយ​:​ពេល​១៤​ថ្ងៃ និង​ត្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​ព្រឹក​នេះ ក្រោយ​សម្តេច​តេ​ជោ បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​នូវ​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត (​នៅ​ផ្លូវ​សម្តេច​ប៉ាន រាជធានី​ភ្នំពេញ​) និង​ធនាគារ​ចិន​-​កា​ណា​ឌី​យ៉ា រយ​:​ពេល​១៤​ថ្ងៃ និង​ត្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ក្រោយ​ពី​រក​ឃើញ​មាន​បុគ្គលិក​ធនាគារ​ទាំងនេះ​កើត​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់ បន្ថែម​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ជាមួយ​គ្នា​នោះ​ដែរ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា មិន​មាន​ករណី​ជា​សះស្បើយ​ទេ ។
ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ចំនួន​០២​នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​មាន ៖

១-​បុរស​ជនជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ ជា​បុ​គ្ក​លិ​ក​ធនាគារ​ចិន នៅ​កា​ណា​ឌី​យ៉ា មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ ។ ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នកមាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣៣១​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៧​នាក់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ