ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​គម្រោង​​សួន​ច្បារ​​ដែល​គាំង​ស្ញេញ​​ក្លាយ​ជា​សាច់​3ជាន់​​ទេ​ដឹង​ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាសង្កាត់​និង​ខណ្ឌឫស្សីកែវ ប្រមាណ​ជាង​១០​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ដែល​ដាក់​គោលដៅ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឫស្សី​កែវ ចាក់​សោឃាត់ខ្លួន ខណៈ​ពេល​ដែល​ក្រុម​មន្ត្រី​ទាំងនេះ ទៅ​ឃាត់​សំណង់​រឹង​មាំ​មួយ​ដែល​ប៉េ​អឹ​ម​កំពុង​សង់​ឬ​ការពារ​ដោយ​ចោទ​ថា បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាសង្កាត់​និង​ខណ្ឌឫស្សីកែវ ប្រមាណ​ជាង​១០​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ដែល​ដាក់​គោលដៅ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឫស្សី​កែវ ចាក់​សោឃាត់ខ្លួន ខណៈ​ពេល​ដែល​ក្រុម​មន្ត្រី​ទាំងនេះ ទៅ​ឃាត់​សំណង់​រឹង​មាំ​មួយ​ដែល​ប៉េ​អឹ​ម​កំពុង​សង់​ឬ​ការពារ​ដោយ​ចោទ​ថា បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​អតីត​ក្រុមហ៊ុន​ម៉ាក​វ៉ែ​លតា​ម​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ទោះបីជា​យ៉ាងណា ភ្លាម​ៗ​ត្រូវ​បាន​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ និង​លោក​វរសេនីយ៍ឯក​ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ ឌឫស្សីកែវ ដឹកនាំ​កម្លាំង​ទៅ​សម្របសម្រួល ទើប​កម្លាំង​អាវុធហត្ថ​ដែល​ចាក់សោ​ឃាត់​មន្ត្រី​ទាំងនោះ​បើកទ្វារ​ឱ្យ​ចេញ​វិញ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​បាន​ចុះ​ទៅ​ហាមឃាត់​ការ​សាងសង់​សំណង់​រឹង​មាំ​របស់​អង្គភាព​កងរាជអាវុធហត្ថ ដែល​បាន​សាងសង់​រំលោក​យក​ដី​របស់​សាលា​រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់ បាន​ចេញ​មក​ព្រមទាំង​ចាក់សោ​បង្ខាំង​មន្ត្រីរាជការ​របស់​សាលា​ខណ្ឌ​ទាំងអស់​ចំនួន​១៣​នាក់ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ម្នាក់ ដែល​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង អភិបាលរង​រូប​នោះ​ក៏​បាន​រាយការណ៍​ទៅ​អភិបាល​ខណ្ឌ ហើយ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ទៅ​អន្តរាគមន៍ ដោយ​មានការ​សម្របសម្រួល​ពី​លោក​អភិបាល​ខណ្ឌ ទើប​កម្លាំង​កងរាជអាវុធហត្ថ បាន​បើកទ្វារ​ឱ្យ​ចេញ​វិញ ។តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ចេញ​បាន​បន្តិច គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​២​រថយន្ត ប្រដាប់​ដោយ​អាវុធ​ខ្លី វែង​បាន​ទៅ​កាន់​សមរភូមិ​នោះ​ផង​ដែរ ។

អាជ្ញាធរ​ឱ្យ​ដឹង​ថា ដី​អតីត​ក្រុមហ៊ុន​ម៉ាក់​វែ​ល​ជា​ដី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្ថាបនា​ជា​សួនច្បារ ចាប់ពី​ស្ពាន​ជ្រោយចង្វា​ទៅ​ដល់​មុខ​អតីត​សួនច្បារ​សូ​គី​ម៉ិច តែ​គម្រោង​សួនច្បារ​គាំងស្ញេញ​មិន​ដំណើរការ​ក៏​ទុក​ចោល ។ ក្រោយមក​ដី​នោះ ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សុំ​ខ្ចី​ដាក់​ចំណតទូក ។ នៅ​ពេល​ថ្មី​ៗ​នេះ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ដី​នោះ​បាន​ទៅ​លើ​ក្រុមហ៊ុន​មួយ ទំនង​ក្លាយជា​សាច់​បី​ជាន់​ទៅ​ហើយ​ក៏​មិនដឹង ? លុះ​ក្រោយមក ស្រាប់តែ​កងរាជ អាវុធហត្ថ ក៏​បាន​បុក​គ្រឹះ ប្រុង​ធ្វើ​សំណង់​រឹង​មាំ ឬ​ក៏​ឯកជន​ធ្វើ​ក៏​មិន​ច្បាស់​ដែរ ទើប​អាជ្ញាធរ​ចុះ​ទៅ​ឃាត់ ក៏​មានរឿង​កើតឡើង​តែ​ម្តង​ដូច​និយាយ​គ្នា​ស្តា​ប់លែង​បាន ។

ទោះជា​យ៉ាងណា កោះសន្តិភាព ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​ខាង​កងរាជអាវុធហត្ថ​នៅឡើយ​ទេ ដែល​តាម​អ្នកខ្លះ​ថា រដ្ឋ​ដណ្តើម​ដី​រដ្ឋ​ទាំង​កណ្តាលថ្ងៃត្រង់​តែ​ម្តង ។ ប្រ​សិន​បញ្ចេញ​ក្បាច់គុន​ដាក់​គ្នា​វិញ មិនដឹង​ល្អមើល​យ៉ាងណា​ទៀត​ទេ សម័យ​ព្រឹត្តិការណ៍​សហគមន៍​កូ​វី​ដ ២៨ វិច្ឆិកា ពេល​នេះ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ