ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បាន​ម៉ូតូ​១​គ្រឿង គ្រាន់តែ​ឃើញ​សមត្ថកិច្ច ជនសង្ស័យ​ម្នាក់​រត់​ចោល​រថយន្ត Lexus និង​កាបូប​លុយ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​អំពើ​ចោរកម្ម (​កាច់​សោ​រក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​អំពើ​ចោរកម្ម (​កាច់​សោ​រក លួច​ម៉ូតូ​) នៅ​ចំណុច​ផ្លូវ​បេតុង ចូល​ទៅ​ភូមិ​ថ្មី ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់ទី​តាំង ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​០១​នាក់ កំពុង​លើក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ដាក់​ចូល​ក្នុង​រថយន្ត​បម្រុង បើក​ចេញ ប៉ុន្តែ​គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​យើង​ភ្លាម ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក រថយន្ត ០១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2624 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព និង​មាន​ម៉ូតូ​០១​គ្រឿង​ដែល​ជនសង្ស័យ​លួច​បាន ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះ​សីហ​នុ 1T-5150 នៅ​ក្នុង​រថយន្ត​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ត្រួតពិនិត្យ​នៅ​ក្នុង​រថយន្ត រក​ឃើញ​កាបូប​លុយ​របស់​ជនសង្ស័យ ហើយ​នៅ​ក្នុង​កាបូប​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​របស់​ជនសង្ស័យ ០១​សន្លឹក ដែល​មានឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូនពេញ សង្កាត់​ផ្សា​ថ្មី​៣ រាជធានី​ភ្នំពេញ ព្រមទាំង​កាត​ធនាគារ ABA ០១​សន្លឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ