ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើកឡាន​ប្តឹង​! លុះ​​ឆែក​កាមេរ៉ា​ទើប​ដឹង​​ពី​​ក្រុមក្មេង​ៗ​គប់​កញ្ចក់​ឡាន​(វី​ដេ​អូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គេ​៥​នាក់​ដែល​ធ្វើ​សកម្មភាព​គប់​​កញ្ចក់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា បណ្តាល​ឲ្យ​បែក​ខូចខាត​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​នគរបាល​ក្រុង​សិរី​សោភ័ណ ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ នៅ​ព្រឹក​ថ្ងៃ​ទី​០២…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គេ​៥​នាក់​ដែល​ធ្វើ​សកម្មភាព​គប់​​កញ្ចក់​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា បណ្តាល​ឲ្យ​បែក​ខូចខាត​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​នគរបាល​ក្រុង​សិរី​សោភ័ណ ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

ក្មេង​ប្រុស​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ម៉ៅ លៀប​ហេង អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ស៊ី​ន ថៃ​វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​បឹង​សាឡា​ង ឃុំ​ទួល​គោក ក្រុងភ្នំពេញ បច្​ចុប្បន្ន​ជា​អ្នកបើកបរ​ឡានក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា (​ពី​ប៉ោយ​ប៉ែ​ត ទៅ​បាត់ដំបង​) ។

បើ​តាម​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្តឹង​របស់​អ្នកបើកបរ​រថយន្ត​ខាងលើ​ដែល​បាន​មក​ប្ដឹង និង​រាយការណ៍​ថា មុន​កើតហេតុ​នៅ​យប់​ថ្ងៃ​ទី​១ ខែធ្នូ វេលា​ម៉ោង​៨​និង​១៥​នាទី នៅ​ចំណុច​ខាងលិច​ស្ដុ​ប​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ មាន​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា (​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​) ដោយ​យក​ដុំ​ថ្ម​គប់​កញ្ចក់​ឡាន​របស់​គាត់ បណ្តាល​ឲ្យ​បែក ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នង​ការ​នគរបាល​ខេត្ត បាន​ដាក់​បញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ធ្វើការ​ស្រាវជ្រាវ​តែ​ម្តង ។ លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ កម្លាំង​ជំនាញ​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជា​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ម៉ៅ លៀប​ហេង ដើម្បី​យក​មក​ធ្វើការ​សាកសួរ​។

លោក​អធិការ​នគរបាល​បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ប្រុស​រូប​នេះ​បាន​សារភាព​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៧​យប់ ថ្ងៃ​ទី​០១ ខែធ្នូ រូបគេ​បាន​ជិះ​កង់​ម្នាក់ឯង​ទៅ​លេង​ភូមិ​គាប សង្កាត់​​ទឹកថ្លា (​ផ្លូវ​ចុះ​ទៅ​ពន្ធនាគារ​) ហើយ​ក៏​បាន​ជួប​ជាមួយ​គ្នីគ្នា​គេ​ចំនួន​៤​នាក់​ទៀត ក៏​បបួល​គ្នា​ដើរ​លេង ដោយ​មាន​១-​ឈ្មោះ នុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គាប​, ២-​ឈ្មោះ ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល​, ៣-​ឈ្មោះ ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល និង​៤-​ឈ្មោះ​លាប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល ។ ក្រោយមក​ឈ្មោះ​នុ​ន ជា​អ្នក​ផ្តើម​គំនិត​បបួល​គ្នា​ទៅ​គប់​កញ្ចក់​ឡាន​គេ រួច​ហើយ​ឈ្មោះ នុ​ន ក៏​បាន​រើស​យក​ដុំ​ថ្ម​ឲ្យ​គេ​ទៅ​គប់​កញ្ចក់​ឡាន ពណ៌​ក្រហម ដែល​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ត្រូវ​ចំ​បែក​កញ្ចក់ ក្រោយ​ពេល​គប់​រួច​ហើយ​ពួក​គេ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​តែ​ម្តង ។

លោក​លោក​វរសេនីយ៍ឯក​ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​បញ្ជាក់​បន្ថែម​ថា ដោយ​ផ្អែក​លើ​ក្មេង​ប្រុស​រូប​នេះ​ជា​អនីតិជន និង​មានការ​សម្របសម្រួល​ពី​ឪពុក​ម្តាយ ដោយ​ទាំង​ព្រម​ចេញថ្លៃ​ខូចខាត​ទៅ​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា​ផង​នោះ ទើប​នគរបាល​ជំនាញ​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្មេង​ប្រុស​ឈ្មោះ ម៉ៅ លៀប​ហេង រួច​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​វិញ​ដើម្បី​នាំ​យក​ទៅ​ធ្វើការ​អប់រំ​បន្ត ចំណែក​បក្សពួក​គេ​៤​ទៀត​កម្លាំង​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ